ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបណ្តុះបណ្តាលយុវជន និងផ្តល់ឱកាសការងារ
នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) ស្តីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
read more
លោក ហ៊ុន ម៉ានី អញ្ជើញកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
read more
ស.ស.យ.ក. បន្តឧបត្ថម្ភម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣០០០បដា
សេចក្តីប្រកាសព័ត៌មាន
គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បន្តឧបត្ថម្ភសម្ភារៈដល់ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥ សម្រាប់ទ្រទ្រង់យុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការនេះ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្តទាំង ២៥។
read more
អាល់ប៊ុមចម្រៀងជ្រើសរើស “ខែ្មរតែមួយ អនាគតតែមួយ”
សហភាពសហព័ន្ធយុវជនកម្ពុជា មានមោទនភាពនាំមកជូននូវអាល់ប៊ុលចម្រៀងជ្រើសរើសពិសេស ក្រោមការសហការជាមួយផលិតករ និងសិល្បករដ៏មានទេពកោសល្យរបស់កម្ពុជាជាច្រើនរូបនាឆ្នាំកន្លងមក។
អាល់ប៊ុមចម្រៀងជ្រើសរើសដំបូង គឺជា ការដាក់បញ្ចូលគ្នាបទចម្រៀងដែលរៀបរាប់ពីកម្ពុជា និងភាពអស្ចារ្យនៃប្រជាជនកម្ពុជាដែលមានឈ្មោះថា អាល់ប៊ុម “ខែ្មរតែមួយ អនាគតតែមួយ” ។ អាល់ប៊ុមនេះ រួមមានបទចម្រៀងចំនួន១០បទ ដែលនឹងត្រូវដាក់ជូនសម្រាប់ការទាញយកដោយឥតគិតថ្លៃនៅលើគេហទំព័រផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឬចូលទៅកាន់ Youtube ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ស.ស.យ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សាស្តា្រចារ្យ បងប្អូនអ្នកនិពន្ធបទភ្លេងថ្មី និងទំនុកច្រៀងថ្មី រួមទាំងសិល្បករ សិល្បការិនីចម្រៀងទាំងអស់ដែលបានចូលរួម និងបង្កើតស្នាដៃយ៉ាងអស្ចារ្យ។
សូមរីករាយកម្សាន្តជាមួយបទចម្រៀងទាំង១០បទដូចខាងក្រោម៖








