អាល់ប៊ុមចម្រៀងជ្រើសរើស “ខែ្មរតែមួយ អនាគតតែមួយ”

សហភាពសហព័ន្ធយុវជនកម្ពុជា​ មានមោទនភាពនាំមកជូននូវអាល់ប៊ុល​ចម្រៀង​ជ្រើសរើសពិសេស​ ក្រោមការ​សហការ​ជាមួយ​​ផលិតករ​ និងសិល្បករ​ដ៏មាន​ទេពកោសល្យ​របស់កម្ពុជា​ជាច្រើនរូបនាឆ្នាំកន្លងមក។

អាល់ប៊ុម​ចម្រៀង​ជ្រើស​រើសដំបូង​ គឺជា​ ការដាក់បញ្ចូលគ្នាបទចម្រៀងដែល​រៀបរាប់​ពីកម្ពុជា និងភាពអស្ចារ្យ​នៃប្រជាជន​កម្ពុជាដែលមានឈ្មោះថា អាល់ប៊ុម​​ “ខែ្មរតែមួយ​ អនាគតតែមួយ” ។​​​ អាល់ប៊ុមនេះ រួមមានបទចម្រៀងចំនួន១០​បទ ដែលនឹងត្រូវដាក់ជូនសម្រាប់ការទាញយកដោយឥតគិតថ្លៃនៅលើគេហទំព័រផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​ ឬចូលទៅកាន់ Youtube ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ​​ ស.ស.យ.ក. ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ​ អ្នកគ្រូ សាស្តា្រចារ្យ​ បងប្អូនអ្នកនិពន្ធបទភ្លេង​ថ្មី​ និងទំនុកច្រៀងថ្មី​ រួមទាំងសិល្បករ​ សិល្បការិនីចម្រៀងទាំងអស់ដែលបានចូលរួម និងបង្កើតស្នាដៃយ៉ាងអស្ចារ្យ។​

សូមរីករាយកម្សាន្តជាមួយបទចម្រៀងទាំង១០បទដូចខាងក្រោម៖