លោក ហ៊ុន ម៉ានី អញ្ជើញកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១​ ឯកឧត្តម​ ហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី​​សម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម​ ស​​ សុខា​ ​ឯកឧត្តម គីម រិទ្ធី​​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ឯកឧត្តម​ អ៊ុយ​ រី​ ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង​ ឯកឧត្តម​ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ រួមទាំងវត្តមានឯកឧត្តម  លោកជំទាវ គណៈអចិន្ត្រៃយ៍​ស.ស.យ.ក. គណៈកម្មាធិការកណ្តាល​ ស.ស.យ.ក ប្រធាន/អនុប្រធាន ស.ស.យ.ក. ខេត្ត​ និងសមាជិក​​​​ សមាជិកាស.ស.យ.ក. ខេត្តបាត់ដំបងអញ្ជើញចូលរួមអបអរសាទរសមិទ្ធផលថ្មីទាំងនេះផងដែរ។

May be an image of 1 person and standing
May be an image of 1 person and standing

មានប្រសាសន៍ក្នុងកម្មវិធី ខេត្តបាត់ដំបងនាព្រឹកនេះ​ឯកឧត្តម​ ហ៊ុន ម៉ានី​​ ​បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ការទាំងនៅក្នុងខេត្តបាត់ដំបងផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។»​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ក៏បានបន្ថែមផងដែរថា «ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តបាត់ដំបង ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីការ រួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ របស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការបន្ត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ជាមួយការរួមចំណែកក្នុងបេសកកម្ម ជំរុញយុវជនកម្ពុជា ឲ្យក្លាយជាសសរទ្រូង ជាកម្លាំងបន្តវេន ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ និងជាអ្នកថែរក្សាការពារសមិទ្ធផល និងស្នាដៃដែលយុវជនជំនាន់មុនបានកសាង និងបន្សល់ទុក ចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពស្ថិរភាព​ និងវឌ្ឍនភាពសង្គម។»

ឯកឧត្តម​ ស​ រដ្ឋា​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង​ បានឲ្យដឹងថា ដោយមានការជ្រោមជ្រែងពីសប្បុរសជនជាច្រើន​​ អគារថ្មីរបស់ស.ស.យ.ក.​ ខេត្តបាត់ដំបង ដែលមានទំហំ ៥៥៨,៣៩ ម៉ែត្រការ៉េ​ កម្ពស់១ ជាន់​ និងមាន០៤ បន្ទប់ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែឧសភា​ ឆ្នាំ២០១៩ និងទើបតែត្រូវបានបញ្ចប់នៅខែមករា​ ឆ្នាំ២០២១​​។ ​ជាមួយសមិទ្ធផលអគារថ្មីមួយនេះ​ ក៏មានការកសាងឃ្លាំងសម្ភារៈថ្មី និងជុសជុលអគារចាស់ដែលមានស្រាប់មួយខ្នងផងដែរ។

ឯកឧត្តម​ បានបន្ថែមផងដែរថា ក្រៅពីកិច្ចការរដ្ឋបាល​ អគារស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង នឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល និងកីឡាផ្សេងៗ ព្រមទាំងជាទីកន្លែងសម្រាប់ការរៀបចំកម្មវិធី និងវេទិកាសង្គមផ្សេងៗ ដែលជាចំណេះដឹងទូទៅ និងជាប្រយោជន៍ដល់យុវជន។

សូមជម្រាបផងដែរថា មកទល់ពេលនេះ​​​ សហភាពសហព័ន្ធយុវជនកម្ពុជាការិយាល័យតំណាងរបស់ខ្លួននៅទូទាំង២៥​ រាជធានីខេត្ត​ ក្នុងប្រទេស ដោយមានសមាជិកសរុបជាង ១៤មុឹននាក់ ដែលកំពុងបំពេញបេសកកម្មក្នុងការចូលរួមសកម្មភាពសង្គម​​ និងមនុស្សធម៌។​

May be an image of 3 people, people standing and people sitting
May be an image of 1 person, standing and indoor
May be an image of 1 person, standing and indoor
May be an image of 2 people and people standingMay be an image of outdoorsMay be an image of outdoors
May be an image of indoor