សារលិខិតបងប្រធាន ហ៊ុន ម៉ានី ផ្ញើជូនសមាជិក សមាជិកាក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា

#StayHome #StaySafe #UYFC
ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ខ្ញុំយល់ថាអារម្មណ៍ និងស្មារតី របស់ប្រជាជនខ្មែរគ្រប់រូប រួមទាំងខ្ញុំផងនោះ បានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង បុគ្គលិកសុខាភិបាល អ៊ំ ពូ មីង បង ប្អូន ប្រុសស្រី ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
read more
ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបណ្តុះបណ្តាលយុវជន និងផ្តល់ឱកាសការងារ
នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) ស្តីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
read more
លោក ហ៊ុន ម៉ានី អញ្ជើញកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
read more
ស.ស.យ.ក. បន្តឧបត្ថម្ភម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣០០០បដា
សេចក្តីប្រកាសព័ត៌មាន
គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បន្តឧបត្ថម្ភសម្ភារៈដល់ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥ សម្រាប់ទ្រទ្រង់យុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការនេះ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្តទាំង ២៥។
read more








