ប្តេជ្ញាគោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រក្នុងព្រះរាជសកម្មភាពនាំមកនូវវឌ្ឍនភាព​ដល់ព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយសេចក្ដីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួប លើកទី១៤ នៃការ​គ្រង​ព្រះបរមរាជ​សម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ តាង​នាម​សមាជិក សមាជិកានៃ​មហា​គ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំង​ប្រទេស និងក្នុងនាមទូលព្រះបង្គំផ្ទាល់ សូម​ព្រះបរម​រាជា​នុញ្ញាត ចូលរួមអបអរសាទរទិវាដ៏មហានក្ខន្តឫក្ស និងសូមសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងជាទីគោរព​សក្ការៈ​នៃប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប។

អានបន្ត

ចង់ដឹងទេ​ថា មាន​នរណា​ខ្លះ​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្ដិការណ៍ 40kmទៅកាន់ប្រវត្ដិសាស្រ្ដ?​

រហូតមកដល់ពេលនេះយើងឃើញថាមានសារធារណៈជនជាច្រើនរយនាក់បានធ្វើការចុះឈ្មោះចូលរួមព្រឹត្ដិការណ៍នេះកាន់តែច្រើន ដែល​រួម​មាន​ទាំង​ សិល្បៈករ សិល្បៈការនី កីឡាករ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត  សមាជិកសមាជិកា ស.ស.យ.ក និង​បងប្អូនសាធារណៈជន​ទូទៅ​ផង​ដែរ។​


អានបន្ត

តោះ! ចង់ដឹងទេថា តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បី ចូលរួមព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត?

ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រា​សុខសាន្ត ស្វែង​​យល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយ​​ការស្វែងយល់​បន្ថែម​ពីប្រវត្តិសាស្ត្រតាមរយៈ​​ការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើ​ឡើង​ដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបាន​​លើកទឹកចិត្ត​អោយ​មាន​សកម្មភាព​កសាង​ក្រុម (Team Building) ការដើររួមគ្នាច្រៀងចម្រៀងរួមគ្នា ការចំអិន​​អាហាររួមគ្នា ការបោះ​ជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។ អានបន្ត

ស.ស.យ.ក សូមចូលរួម​ចំណែក​ជាមួយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ក្នុងពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ​ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះ​វស្សា ដោយព្រះជរាពាធ។

សមា​ជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា​ទាំងអស់ សូម​សម្តែងនូវ​កតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ព្រះគុណូ​បការៈ​ដ៏​ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា និងបានបូជាអ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដើម្បីសេចក្ដីសុខសាន្ត និងភាពរុងរឿងរីកចម្រើននៃប្រជាជាតិកម្ពុជាទាំងមូល។

ទោះ ព្រះ​ករុណា “ព្រះបរមរតនកោដ្ឋ” បានឃ្លាតចាកទៅអស់រយៈពេល ៦ ឆ្នាំហើយក្ដី ប៉ុន្តែ ព្រះមហាវីរភាព និងព្រះមហាគំរូដ៏ឆ្នើម ព្រម​ទាំង​​​ទឹក​ព្រះទ័យ​​ដ៏ល្អ​ប្រពៃ ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា​របស់ព្រះអង្គ ឋិតនៅដិតជាប់ជានិច្ចនៅក្នុងស្មារតី និងក្រអៅ​បេះដូងរបស់​ទូលព្រះបង្គំ​យើង​ខ្ញុំ​ជា​យុវជន​ទាំងអស់​គ្នា ហើយ​ពិត​ជានឹង​នៅស្ថិត​ស្ថេរ​គង់វង្ស​ជារៀង​ដរាបរៀង​ទៅ។


អានបន្ត

ទស្សនកិច្ច​លើកដំបូង​របស់ គណៈប្រតិភូ​ជាន់ខ្ពស់នៃ​សហព័ន្ធយុវជន​ទូទាំងប្រទេសចិន ( ACYF) នៅកម្ពុជា

នាព្រឹកថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចលើកដំបូងរបស់ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( ACYF) ដឹកនាំដោយឯកឧត្តម He Junke មក​កាន់​ប្រទេស​កម្ពុជា។ ជំនួប​រវាងប្រធាន​យុវជន​នៃប្រទេស​ទាំងពីរ គឺ​ដើម្បីស្វែង​យល់ពីគ្នាបន្ថែមលើសក្តានុពលយុវជន និងរួមគ្នា​ពិភាក្សា សិក្សា​ពីឱកាស​នៃកិច្ច​សហការ​នានា ដែលផ្តល់​ប្រយោជន៍ដល់ធនធានមនុស្សនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈភាពជាដៃគូល្អ មិត្តភក្តិល្អ និងអ្នកជិតខាងល្អរវាងស្ថាប័នយុវជនទាំងពីរ ក៍ដូចជា​ប្រទេស​ទាំងពីរ ​កិច្ចសហប្រតិបត្តិការ​ជាបន្តបន្ទាប់​នឹងត្រូវ​បានសិក្សា និងរៀបចំឡើងដើម្បីជាវេទិកា​ផ្សាភ្ជាប់យុវជន​នៃប្រទេស​កម្ពុជា-ចិន ជាពិសេស​ជំរុញ​បន្ថែមនូវ​ការផ្លាស់​ប្តូរបទពិសោធន៍ មិនថា​លើវិស័យ អប់រំ វប្បធម៌ សេដ្ឋកិច្ច និងសហគ្រិនភាព។


អានបន្ត