ឯកឧត្តម ហ៊ុន ម៉ានី៖ “ជាងគ្រាណាៗទាំងអស់ ពេលនេះគឺ ជាពេលដែលយើងត្រូវរួបរួមគ្នាដើម្បីយកឈ្នះលើការយាយីរបស់ជំងឺកូវីដ ១៩”

នាល្ងាចថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២១​ នេះ​ ឯកឧត្តម ហ៊ុន ​ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានបង្ហាញសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកតំណាងដល់សមាជិក​ ​សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដើម្បីសម្តែងនូវសេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩​ ប្រកបដោយសមត្ថភាព ​និងភាពទទួលខុសត្រូវខ្ពស់។​ ជាងនេះទៅទៀត​ លោកបានបន្ថែមផងដែរថា​ “កត្តាជោគជ័យចុងក្រោយគឺចេញពីកិច្ចសហការ ការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។”​ ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់​ហើយការលំបាកដែលកម្ពុជាជម្នះបានកន្លងមក​មិនថាការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ឬការបញ្ចប់ព្រឹត្តិការណ៍សហគមន៍នៃការរីករាលដាលជំងឺកូវីដ១៩​ នៅកម្ពុជាកន្លងមក​ សុទ្ធតែមានភាគហ៊ុនធំរបស់ប្រជាពលរដ្ឋដែលបានចូលរួម។​

អានបន្ត

ស.ស.យ.ក. ចេញសេចក្តីណែនាំ ៥ចំណុច ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សេចក្ដីណែនាំ
ស្ដីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ដោយសង្កេតឃើញដំណើរវិវត្តន៍របស់ជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធ​យុវជនកម្ពុជាសូមធ្វើការណែនាំដល់គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ដូចខាងក្រោម៖

អានបន្ត

ស.ស.យ.ក. អរគុណបងប្អូនដែលបានចូលរួមញ៉ាំងឲ្យពិធីបុណ្យអុំទូកស្អាត និងសប្បាយរីករាយ

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបសំណេះសំណាលថ្លែងអំណរគុណដល់បងប្អូនអ្នកសម្អាតទីធ្លាសាធារណៈចន្លោះម៉ោង ១២យប់ ដល់ម៉ោង ៧ព្រឹក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ការជួបសំណេះសំណាលថ្លែងអំណរគុណ នេះត្រូវបានធ្វើឡើង នាពេលព្រឹកព្រលឹម បន្ទាប់ពីបងប្អូនបានបញ្ចប់ភារកិច្ច ដោយត្រូវបានចែកចេញជាបីទីតាំងផ្សេងៗគ្នាដែលទីតាំងទីមួយនៅខាងមុខសួនវត្តបុទុមវត្តី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ទីតាំងទីពីរនៅសួនច្បារមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដឹកនាំដោយ លោក សាយ សំអាល់ អនុប្រធានស.ស.យ.ក. និងទីតាំងទីបី នៅសួនច្បារក្បែរសណ្ឋាគារសុខា ដែលដឹកនាំដោយ លោកស្រី ដាំ ដារិនី អនុប្រធាន ស.ស.យ.ក.។

អានបន្ត

ស.ស.យ.ក. ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦

ក្នុងឱកាសខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៩ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសចូលរួមអបអរសាទរ​ជា​ឱឡារិកទិវាបុណ្យជាតិ​ដ៏អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម​នៃព្រះរាជ​បូជនីយ​កិច្ចរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បាន​តស៊ូរំដោះកម្ពុជាឱ្យបានទទួលឯករាជ្យពេញលេញពី​អាណា​និគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

អានបន្ត

ស្ថាប័នរដ្ឋ ឯកជន យុវជន សិល្បករ សិល្បការិនី និងសង្គមស៊ីវិល ស្ម័គ្រចិត្តរួមគ្នាចាប់ផ្តើមយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថាប័នរដ្ឋ ឯកជន យុវជន សង្គមសុីវិល សិល្បករ សិល្បការិនី និងសមាគមនានា បានសហការគ្នាចាប់ផ្តើមយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩។  កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាស្ថាបនិកគម្រោងស្អាត លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានស.ស.យ.ក. ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង និងវត្តមានឯកឧត្តម លោកជំទាវ សហស្ថាបនិកគម្រោងស្អាត តំណាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សិល្បករ សិល្បការិនីជាច្រើនរូបទៀត។

អានបន្ត