សេចក្តីណែនាំក្នុងការចូលរួមយកព័ត៌មាន ក្នុងអំឡុងព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត
សេចក្តីណែនាំក្នុងការចូលរួមយកព័ត៌មាន
ក្នុងអំឡុងព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត
ក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត សូម ជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអោយបានជ្រាបថា នៅថ្ងៃទី២៩ ខែវិច្ឆិ្កា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត នឹងត្រូវបានប្រារព្ធឡើងជាផ្លូវការតាមរយៈការដើរដោយថ្មើរជើងចម្ងាយ ៤០គីឡូម៉ែត្រ ឆ្ពោះទៅកាន់វិមានអនុស្សាវរីយ៍២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមការងារសូមផ្តល់ដំណឹងជូនអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាននូវការណែនាំតាមចំណុចគោលដៅដែលបានអនុញ្ញាតដូចខាងក្រោម៖ អានបន្ត
ស.ស.យ.ក រៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ ស្របនឹងខួប៤០ឆ្នាំនៃកំណើតខ្លួន
សេចក្តីជូនដំណឹង
ស្តីពី
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ នៃសហភាពសហព័ន្ធយុវជនកម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយស សូមជម្រាបជូន សាធារណជន សមាជិក សមាជិកា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលស្របនឹងខួបទី៤០ឆ្នាំរបស់ខ្លួន នៃការប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញនេះ នឹងផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២–២០១៨ និងទិសដៅការងារឆ្នាំ២០១៨–២០២៣ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្តាល ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា។ អានបន្ត
វត្តមានប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាលើកទី១
សេចក្តីប្រកាសព័ត៌មាន
ស្តីពី
«វត្តមានប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក »
សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនអោយបានជ្រាបថា នៅក្នុងឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមជាវត្តមានលើកទី១ នូវប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១៤កើត ដល់ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្មវិធី «គ្រាប់ពូជដើម្បីអនាគត» រកឃើញយុវជនជ័យលាភី ១០រូបទៅទស្សនកិច្ចសិក្សានៅប្រទេសចិន

អានបន្ត