ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ុន ម៉ានីប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញ ថ្លែងអំណរគុណដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតយុវជន សិស្សពូកែ និងសាស្ត្រា ចារ្យជាអ្នកបណ្តុះបណ្តាល

ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ុន ម៉ានីប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញ ថ្លែងអំណរគុណដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតយុវជន សិស្សពូកែ និងសាស្ត្រា ចារ្យជាអ្នកបណ្តុះបណ្តាលមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា តាមថ្នាក់និមួយៗនៅថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាល បំប៉នគ្រូបង្គោលស្ម័គ្រចិត្តតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា អានបន្ត

សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតសិស្សពូកែមកពីរាជធានីខេត្តនានាបានស្ម័គ្រចិត្តតាមរយៈសហភាពសពន្ធ័យុវជនកម្ពុជា

ថ្ងៃទី ០៩ ខៃកញ្ញា ឆ្នាំ២០១៤ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអតីតសិស្សពូកែមកពីរាជធានីខេត្តនានាបានស្ម័គ្រចិត្តតាមរយៈសហភាពសពន្ធ័យុវជនកម្ពុជានិងជាអ្នកគាំទ្រយ៉ាងពេញទំហឹងក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំបានទទួលការបណ្តុះបណ្តាលបំប៉នជាគ្រូបង្គោលដើម្បីទៅបង្រៀនបំប៉នដល់សិស្សានុសិស្សថ្នាក់ទី១២ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយឥតគិតថ្លៃនៅតាមគោលដៅនានាក្រោមការដឹកនាំរបស់ក្រសួងអប់រំយុវជន និងកីឡាផ្ទាល់។ អានបន្ត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិសម្រាប់យុវជន

នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ “យុវជន និងសុខភាពផ្លូវចិត្ត” ក្នុងអធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។ អានបន្ត

ឯកឧត្តមហ៊ុនម៉ានីអញ្ចើញចូលរួមកម្មវិធីផ្តល់មួកសុវត្ថិភាព នៅបឋមសិស្សវល្លិស

ឯកឧត្តមហ៊ុនម៉ានីអញ្ចើញចូលរួមកម្មវិធីផ្តល់មួកសុវត្ថិភាពដល់សិស្សានុសិស្សសាលាបឋមសិស្សវល្លិសព្រឹកថៃ្ងទី៥ ខែ មិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងកម្មវិធីផ្តល់មួកសុវត្ថិភាពបន្ថែមចំនួន១៤៩មួកដល់សិស្សានុសិស្សសាលាបឋមសិស្សវល្លិស ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯក ឧត្តម ពៅ ម៉ាលី អគ្គលខា ធិការ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោក និងលោក គឹប បញ្ញ នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំកម្ពុជា ។ អានបន្ត

សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ

ការពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៤នេះ សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ យុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ” ភោជនីយដ្ឋាន វិមានមង្គល, ក្រុងសៀមរាប ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនូវ សេចក្តីកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត ស្ថាប័នជាដៃគូ និងស្ថាប័នដែលពាក់ព័ន្ធ សមាជិកសមាជិកា និងយុវជនស្ម័គ្រចិត្ត សហភាព អានបន្ត