គ្រូបាអាចារ្យ និងចាស់ព្រឹទ្ធាចារ្យ គឺជាបណ្ណាល័យរស់របស់សង្គម

គ្រូបាអាចារ្យ និងចាស់ព្រឹទ្ធាចារ្យ គឺជាបណ្ណាល័យរស់របស់សង្គម គឺជាអ្នកបង្កើតអ្វីៗសម្រាប់យុវជនជំនាន់ក្រោយ ព្រមទាំងជាអ្នកអប់រំ អ្នកអភិរក្ស និងថែរក្សាវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។ អានបន្ត

ឯ.ឧ. សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…

ឯ.ឧ. សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការរៀបចំដោយ ស.ស.យ.ក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការរៀបចំសិក្ខាសិលាពិគ្រោះយោបល់នេះឡើងក្នុងគោលដៅពិភាក្សាលើប្រធានបទ ” Connected and Contributing to a Dynamic Community.” ដែលនឹងប្រព្រឺត្តទៅក្នុង វេទិការយុវជនមហាអនុតំបន់ទន្លេមេគង្គ លើកទី ២ “The 2nd GMS Youth Forum (GMS YF2)“ នាថ្ងៃទី ១៩ ដល់ ២០ ខែ ធ្នូ ឆ្នាំ ២០១៤ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ក្នុងសិក្ខាសិលានេះមានការធ្វើបទបង្ហាញ ពីសំណាក់វាគ្មិនសំខាន់ៗ ដូចជា៖
ឯ.ឧ. សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានបទ: “GMS and Cambodia: Stock-taking and the way forward”
អ្នកស្រី Lainie Thomas, ធនាគារអភិវឌ្ឍន៍អាស៊ី ADB “Overview of the National Youth Consultation”
លោក Shunsuke Bando ធនាគារអភិវឌ្ឍន៍អាស៊ី ADB “GMS Program”
សុន្ទរកថា បិទដោយ ឯ.ឧ. គីម រិទ្ធី អនុប្រធាន ស.ស.យ.ក តំណាង ឯ.ឧ. ប្រធាន ហ៊ុន ម៉ានី
លិទ្ធផលនៃសិក្ខាសិលាសម្រេចបាននូវ សារយុវជនថ្នាក់ជាតិ ដើម្បីសារផ្ញើរជូន រាជរដ្ឋាភិបាល និងជាមូលដ្ឋាននៃកិច្ចពិភាក្សារបស់ប្រភូយុវជនកម្ពុជា ក្នុងវេទិការយុវជនមហាអនុតំបន់ទន្លេមេគង្គ លើកទី ២ នាពេលខាងមុខ។ ការជ្រើសរើសប្រភូយុវជនកម្ពុជាផ្លូវការ ៦រូប ក្នុងចំណោម ១២ ដែលបានជាប់ពីការសំរិតសំរាំង ចេញពីសិក្ខាសិលាលើកមុន ។

សមាសសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា…

ពិធីប្រកាសទទួលស្គាល់សមាសសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ ក្រោមអធិបភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម យន្ត មិន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៥ អានបន្ត

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល សហភាពសហព័ន្ធ យុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤

នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះ នៅទីលានក្នុងសាល នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅ៨:៤៥នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបើកកម្មវិធីការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល សហភាពសហព័ន្ធ យុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំ២០១៤នេះ គឺមិនត្រឹមតែបង្កើត ឱកាសឲ្យយុវជនរបស់យើងយកចិត្តទុក ដាក់លើសុខភាពរបស់ខ្លួន និងជៀសវាងអំពើអបាយមុខតែប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសឲ្យ យុវជនស្គាល់គ្នា ពង្រឹងចំណងមិត្តភាព និងស្មារតីសាមគ្គីភាព។

ពិធីអប់រំផ្សព្វផ្សាយអំពីកត្តាហានិភ័យ នៃការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។

អង្គសិក្ខាសាលាដែលនឹងប្រារព្ធធ្វើឡើង នាព្រឹកនេះ ជាផ្នែកមួយនៃការបន្តអនុវត្តគម្រោងសុវត្ថិភាព ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរ ហើយក៏ជាផ្នែកមួយនៃការបន្ត អនុវត្តផែនការ សកម្មភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជាទាក់ទងទៅនឹងការចូលរួមចំណែករបស់យុវជនក្នុង យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផងដែរ។ អានបន្ត