ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល សហភាពសហព័ន្ធ យុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤

នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះ នៅទីលានក្នុងសាល នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅ៨:៤៥នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបើកកម្មវិធីការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល សហភាពសហព័ន្ធ យុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំ២០១៤នេះ គឺមិនត្រឹមតែបង្កើត ឱកាសឲ្យយុវជនរបស់យើងយកចិត្តទុក ដាក់លើសុខភាពរបស់ខ្លួន និងជៀសវាងអំពើអបាយមុខតែប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសឲ្យ យុវជនស្គាល់គ្នា ពង្រឹងចំណងមិត្តភាព និងស្មារតីសាមគ្គីភាព។