សុន្ទរកថាទាំងស្រុងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤១ កំណើតស.ស.យ.ក.

សុន្ទរកថា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ​ភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងពិធីអបអរសាទរខួបលើកទី៤១
នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩

អានបន្ត

ស.ស.យ.ក. អរគុណបងប្អូនដែលបានចូលរួមញ៉ាំងឲ្យពិធីបុណ្យអុំទូកស្អាត និងសប្បាយរីករាយ

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបសំណេះសំណាលថ្លែងអំណរគុណដល់បងប្អូនអ្នកសម្អាតទីធ្លាសាធារណៈចន្លោះម៉ោង ១២យប់ ដល់ម៉ោង ៧ព្រឹក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ការជួបសំណេះសំណាលថ្លែងអំណរគុណ នេះត្រូវបានធ្វើឡើង នាពេលព្រឹកព្រលឹម បន្ទាប់ពីបងប្អូនបានបញ្ចប់ភារកិច្ច ដោយត្រូវបានចែកចេញជាបីទីតាំងផ្សេងៗគ្នាដែលទីតាំងទីមួយនៅខាងមុខសួនវត្តបុទុមវត្តី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ទីតាំងទីពីរនៅសួនច្បារមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដឹកនាំដោយ លោក សាយ សំអាល់ អនុប្រធានស.ស.យ.ក. និងទីតាំងទីបី នៅសួនច្បារក្បែរសណ្ឋាគារសុខា ដែលដឹកនាំដោយ លោកស្រី ដាំ ដារិនី អនុប្រធាន ស.ស.យ.ក.។

អានបន្ត

អាហារូបករណ៍ ៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជាមានសេចក្ដីរីករាយសូមជូនដំណឹងអំពីអាហារូបករណ៍ចំនួន ៣០០កន្លែង ផ្ដល់ជូនប្អូនៗសិស្សានុសិស្ស និងនិស្សិតដែលមានបំណងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩- ២០២០។

អានបន្ត

ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ ចាប់ផ្តើមទទួលពាក្យចូលរួមប្រកួត

សហភាពសហព័ន្ធយុវជនកម្ពុជាមានកិត្តិយស សូមជម្រាបជូននូវការប្រកួតពានរង្វាន់បាល់ Soccer League លើកទី៥ ឆ្នាំ២០១៩ នឹងមានការរៀបចំឡើងតាមកាលបរិច្ឆេទ និងទីកន្លែងមានក្នុងសេចក្ដីជូនដំណឹងខាងក្រោម។

អានបន្ត

បទពិសោធន៍បរាជ័យនឹងនាំអោយយើងទទួលបានជោគជ័យជាងមុន

នាថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន លើប្រធានបទ «មាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​

អានបន្ត