គ្រូបាអាចារ្យ និងចាស់ព្រឹទ្ធាចារ្យ គឺជាបណ្ណាល័យរស់របស់សង្គម

គ្រូបាអាចារ្យ និងចាស់ព្រឹទ្ធាចារ្យ គឺជាបណ្ណាល័យរស់របស់សង្គម គឺជាអ្នកបង្កើតអ្វីៗសម្រាប់យុវជនជំនាន់ក្រោយ ព្រមទាំងជាអ្នកអប់រំ អ្នកអភិរក្ស និងថែរក្សាវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមក្នុងកម្មវិធី “ សំពះគ្រូ ” ដែលរៀបចំដោយគណៈគ្រប់គ្រង សាលាមធ្យមសិក្សាវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរំលឹកគុណ ដល់វីរៈសិល្បៈករ សិល្បៈការីនី សាស្ត្រាចារ្យ ដែលបានចែកឋាន និងមាន គុណូបការៈក្នុងការលើកស្ទួយ សិល្បៈវប្បធម៌ខ្មែរ និងដើម្បីថ្លែងអំណរគុណដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានលៈបង់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបង្ហាត់បង្រៀន ដល់យុវជនជំនាន់ក្រោយ។ យើងខ្ញុំជាយុវជនជំនាន់ក្រោយតែងតែចងចាំជានិច្ចនូវគុណូបការៈ និងការលះបង់ទាំងអស់នេះ និងសូមប្តេជ្ញាចិត្តចូលរួមថែរក្សាកេរដំណែលដ៏មានតម្លៃទាំងអស់នេះជារៀងដរាបតទៅ។