ស.ស.យ.ក. បោះឆ្នោតបន្ថែមសមាជិក២០រូបក្នុងគណៈកម្មាធិការកណ្តាល

កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាថ្ងៃទី២ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលបន្ថែមស្របតាមតម្រូវការនៃការរីកលូតលាស់របស់ស្ថាប័នពីមួយថ្ងៃទៅមួយថ្ងៃ។

អានបន្ត →

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅតែដក់ក្នុងបេះដូង និងជាព្រឹត្តិការណ៍គំរូទូទាំងប្រទេស

ក្នុងដំណើរបេសកកម្មដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត មានប្រធានបទមួយដែលមានត្រូវលើកឡើងដូចៗគ្នាពីសំណាក់អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តនិមួយៗនោះគឺ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»​។ ជាឧទាហរណ៍ នៅក្នុងឆ្នាំនេះ ខេត្តទាំងបីបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានចូលរួមទទួលភាពសប្បាយរីករាយ ដែលមានជាអាទិ៍៖ តាកែវសង្ក្រាន្ត សង្ក្រាន្តខេត្តកែប និងកំពតសង្រ្កាន្ត។

អានបន្ត →

សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ បង្កើតឡើងដើម្បីថែរក្សាធនធានធម្មជាតិសម្រាប់យើង និងកូនចៅយើងទាំងអស់គ្នា

ស្ថិតនៅចម្ងាយ០៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ខេត្តកែប បងប្អូននឹងបានទៅដល់ “សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ” ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំង សង្កែរ ស្រុកទឹកឈូ ខេត្តកំពត។ នៅទីនេះ អ្នកទេសចរអាចទស្សនាព្រៃកោងកាង, ដាំកូនកោងកាង, ជិះទូកលេងកម្សាន្ត និងមើលអំពិលអំពែកពេលរាត្រី ដោយសហគមន៍មានបម្រើសេវាស្នាក់នៅ(១០ដុល្លារមួយយប់) ម្ហូបអាហារ និងទូកជិះទស្សនាតាមដងព្រែក(១៥ ដុលា្លរអាមេរិកសម្រាប់ទូកមួយ)។

អានបន្ត →

បេសកកម្មរាជធានី ខេត្ត បានមកដល់ខេត្តកែប ដែលជាខេត្តទី១៦

បន្ទាប់ពីបេសកកម្មក្នុងខេត្តតាកែវទទួលបានជោគជ័យគួរជាទីមោទន ថ្ងៃនេះបេសកកម្ម រាជធានី ខេត្ត បានដំណើរមកដល់ខេត្តកែប ដែលជាខេត្តទី១៦នៃបេសកកម្ម។ ខេត្តកែបមានចម្ងាយ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញផ្ទៃដីសរុប ចំនួន ១៨៧,២៤ គីឡូម៉ែត្រការ៉េ​ និងប្រជាពលរដ្ឋសរុមចំនួន៤១.៨១៨នាក់។

អានបន្ត →

សូមអញ្ជើញទស្សនា “សារមន្ទីរខេត្តតាកែវ” និងរួមគ្នាថែរក្សាបេតិកភណ្ឌជាតិ

ខេត្តតាកែវជាខេត្តដែលបណ្តុំដោយទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំណាស់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់។ ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី។​ ថ្ងៃនេះ ស.ស.យ.ក. សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទៅទស្សនា និងស្វែងយល់ពី “សារមន្ទី​រ​ខេត្តតាកែវ”។

អានបន្ត →