ស.ស.យ.ក. បោះឆ្នោតបន្ថែមសមាជិក២០រូបក្នុងគណៈកម្មាធិការកណ្តាល

កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាថ្ងៃទី២ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលបន្ថែមស្របតាមតម្រូវការនៃការរីកលូតលាស់របស់ស្ថាប័នពីមួយថ្ងៃទៅមួយថ្ងៃ។

បេក្ខជនចំនួន ២០រូប​ ដែលជាសមាជិកសកម្ម​ និងមានសមត្ថភាព​ ត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រក្នុងសម្លេង​ ១១៣/១១៣​ ឲ្យក្លាយទៅជាសមាជិក​ គណ:កម្មការកណ្តាល​ សហភាពសហព័ន្ធយុវជនកម្ពុជា​ កាលពីព្រឹកថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៩​។ ការជ្រេីសរេីសបញ្ចូលសមាជិកថ្មីបន្ថែម​នេះ ជាការឆ្លេីយតបទៅនឹងការរីកចម្រេីនជាបន្តបន្ទាប់នៃចំនួនសមាជិកទូទាំងប្រទេស​ ក៏ដូចជាការកេីនឡេីងនៃភារកិច្ច​ និងទំនួលខុសត្រូវរបស់​ ស.ស.យ.ក.​ ក្នុងការឆ្លេីយតបទៅនឹងការវិវឌ្ឍជាក់ស្តែងនៃសង្គម​ ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម​ ៤.០​ និងដេីម្បីត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០​ និង២០៥០។

សមាជិកបន្ថែមរបស់គណៈកម្មាធិការកណ្តាល ចំនួន២០ រូប រួមមាន៖

  1. លោក ហ៊ឹម និមល
  2. លោក ហ៊ឺ វីរៈ
  3. លោកស្រី ពេជ ពិទូរ្យរដ្ឋា
  4. លោក អ៊ុក ប្រជា
  5. លោក លឹម សុខតូ
  6. លោកស្រី បុត្រ ភ័ក្រ្តសត្យា
  7. លោក ស៊ឹម សុធន
  8. លោក គួច វែងស្រ៊ុន
  9. លោក ឈួរ សុបញ្ញា
  10. លោក ពិត ករុណា
  11. លោក ប្រាក់ សោភ័ណ
  12. លោក សោម រតនា
  13. លោក ព្រឿង ប្រណីត
  14. លោកស្រី ព្រំ សុភី
  15. លោក រាជ រ៉ា
  16. លោក ហុក សុផល
  17. លោក ស្រូយ អាដុល្លារ
  18. លោក នូវ សុខភាព
  19. លោក សូ ខនបញ្ញារិទ្ធ
  20. លោក សំកុល សុចិត្រា

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២១ ដល់២៣  ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប៕