ស.ស.យ.ក.​​ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ថ្នាក់ដឹក​នាំ និងសមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបន្តព្រះរាជកិច្ចដ៏ឧត្តុងឧត្តមថ្លៃថ្លា ដឹកនាំនាវាកម្ពុជាទៅកាន់ជ្រោយវឌ្ឍនភាព និងសុភមង្គលព្រមទាំងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាអង្វែងតរៀងទៅ។

អានបន្ត

ស.ស.យ.ក. កាន់តែរីកលូតលាស់ និងកំពុងដើរតួយ៉ាងសំខាន់ក្នុងភាពជាគម្រូលើសកម្មភាពសង្គម

ជាបន្តបន្ទាប់ក្រុមគ្រួសារ ស.ស.យ.ក. តែងតែមានមោទនភាពយ៉ាងក្រៃលែង ចំពោះការរីកលូតលាស់នៃចំនួនសមាជិក សមាជិកា នៃមហាក្រុមគ្រួសារយុវជននេះពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្ងៃនេះ ក្រុមគ្រួសារយើងទទួលបានសមាជិក សមាជិកាថ្មី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែ និងថាមពល ដែលទទួលបានការអញ្ជើញដ៏ខ្ពស់ខ្ពស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស៊ុយ សែម​ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​​ សមាជិកាជាង ៤០០នាក់ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។

អានបន្ត

បទពិសោធន៍បរាជ័យនឹងនាំអោយយើងទទួលបានជោគជ័យជាងមុន

នាថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន លើប្រធានបទ «មាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​

អានបន្ត

ស.ស.យ.ក. បោះឆ្នោតបន្ថែមសមាជិក២០រូបក្នុងគណៈកម្មាធិការកណ្តាល

កិច្ចប្រជុំគណៈកម្មធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាថ្ងៃទី២ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលបន្ថែមស្របតាមតម្រូវការនៃការរីកលូតលាស់របស់ស្ថាប័នពីមួយថ្ងៃទៅមួយថ្ងៃ។

អានបន្ត

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅតែដក់ក្នុងបេះដូង និងជាព្រឹត្តិការណ៍គំរូទូទាំងប្រទេស

ក្នុងដំណើរបេសកកម្មដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត មានប្រធានបទមួយដែលមានត្រូវលើកឡើងដូចៗគ្នាពីសំណាក់អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តនិមួយៗនោះគឺ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»​។ ជាឧទាហរណ៍ នៅក្នុងឆ្នាំនេះ ខេត្តទាំងបីបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានចូលរួមទទួលភាពសប្បាយរីករាយ ដែលមានជាអាទិ៍៖ តាកែវសង្ក្រាន្ត សង្ក្រាន្តខេត្តកែប និងកំពតសង្រ្កាន្ត។

អានបន្ត