All posts by UYFC Administrator

បេសកកម្មរាជធានី ខេត្ត បានមកដល់ខេត្តកែប ដែលជាខេត្តទី១៦

បន្ទាប់ពីបេសកកម្មក្នុងខេត្តតាកែវទទួលបានជោគជ័យគួរជាទីមោទន ថ្ងៃនេះបេសកកម្ម រាជធានី ខេត្ត បានដំណើរមកដល់ខេត្តកែប ដែលជាខេត្តទី១៦នៃបេសកកម្ម។ ខេត្តកែបមានចម្ងាយ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញផ្ទៃដីសរុប ចំនួន ១៨៧,២៤ គីឡូម៉ែត្រការ៉េ​ និងប្រជាពលរដ្ឋសរុមចំនួន៤១.៨១៨នាក់។

អានបន្ត

សូមអញ្ជើញទស្សនា “សារមន្ទីរខេត្តតាកែវ” និងរួមគ្នាថែរក្សាបេតិកភណ្ឌជាតិ

ខេត្តតាកែវជាខេត្តដែលបណ្តុំដោយទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំណាស់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់។ ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី។​ ថ្ងៃនេះ ស.ស.យ.ក. សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទៅទស្សនា និងស្វែងយល់ពី “សារមន្ទី​រ​ខេត្តតាកែវ”

អានបន្ត

រកឃើញជ័យលាភីគម្រោងចិត្តដូចគ្នា រដូវកាលទី២

​គម្រោងចិត្តដូចគ្នា-ONE HEART PROJECT បាន រក​ឃើញ​ក្រុម​ជ័យ​លាភី​ក្នុង​រដូវកាលទី២។ ក្នុងចំណោម​ក្រុម​ជ័យ​លាភី ៦ក្រុម​ចុង​ក្រោយ ​មាន​តែបី​ក្រុម​តែប៉ុណ្ណោះដែ​លទ​ទួល​បាន​ចំណាត់ថ្នាក់គឺ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម រោងជាង​។ ក្រុម​នេះបាន​ធ្វើស្លាក​សញ្ញា​ទេសចរណ៍​នៅ​រមណីយ​ដ្ឋាន​ចំបក់។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម ទឹកចិត្តយុវជនកម្ពុជា។ ក្រុម​នេះ​បាន​កសាង​អណ្តូង​ទឹក​សម្រាប់​សហគមន៍ ដែលមានទីតាំងនៅខេត្តព្រៃវែង។ ចំណាត់​ថ្នាក់លេខ​៣ បាន​ទៅលើ​ក្រុម ជំនាន់ថ្មី។ ក្រុម​នេះបាន​សាង​សង់​ផែ​បណ្តែត​ទឹក​នៅ​ខេត្ត​​កំពង់ធំ។ កម្មវិធីនេះត្រូវបានប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យបែលធីអន្តរជាតិ។​​

អានបន្ត

តើ​ប្រាសាទ​បន្ទាយ​ឆ្មារ​មាន​ប្រវត្តិ​បែប​ណា​សម្រាប់​យុវជន​ដែល​គួរ​យល់​ដឹង?

ក្នុងបេសកកម្មរាជធានីខេត្ត​ដំបូង​ក្នុង​ឆ្នាំ២០១៩ យើង​បាន​ទៅដល់​ប្រាសាទ​បន្ទាយ​ឆ្មារ​ដែល​ជាគោល​ដៅ​ទេសចរ​ណ៍​​មួយ​​​យ៉ាង​​សំខាន់​របស់​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​ដូច​ជា​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា។​ ប្រាសាទ​បន្ទាយ​ឆ្មារ​មាន​ប្រវត្តិ​ជា​ប្រាសាទ​ដែល​ត្រូវបាន​កសាង​ឡើង​ ក្នុង​រជ្ជកាល​​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ដើម្បី​ឧទ្ទិស​ជូន​ដល់​បុត្រា​របស់​ព្រះអង្គ​ដែល​បាន​លះបង់​អាយុ​ជីវិត​​ក្នុង​សង្រ្គាម​ជាមួយ​ទ័ព​ចាម។ ប្រវត្តិសាស្ត្រ​​នេះជា​​មេរៀន​សម្រាប់​យុវជន​បន្ត​វេន​ទាំងអស់ អោយ​ប្រឹងប្រែង តស៊ូ និង​ហ៊ាន​លះបង់​ដើម្បីភាព​សុខ​ក្សេមក្សាន្ត​របស់​ប្រជាជន និងការពារ​បូរណភាព​របស់​ប្រទេស​ជាតិ។

អានបន្ត

សេចក្តី​ជូន​ដំណឹង ស្តី​ពី​បេសកកម្ម​​តាម​​​​បណ្តា​ រាជធានី ខេត្តរបស់ ​ឯកឧត្តម​​​ប្រធាន សហភាព​សហព័ន្ធ​​​យុវជន​​​កម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ​មានកិត្តិយសជម្រាប​​ជូន​​ដំណឹង​​ដល់​សមាជិក សមាជិកា និង​សាធារណជន​អោយ​បាន​ជ្រាប​ថា ឯកឧត្តម​​ ហ៊ុន ម៉ានី​ នឹង​​ដឹក​នាំ​បេសកកម្ម ចុះជួប​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា ស.ស.យ.ក. ​នៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ និង​ខេត្តបាត់​ដំបង ចាប់​ពីថ្ងៃទី ១៧ ​ដល់​ថ្ងៃ​ទី​២០ ខែ​​មករា​ ឆ្នាំ២០១៩។ បេសកកម្ម​នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម ចុះ​​តាម​​បណ្តា​ រាជធានី ខេត្ត​ ទូទាំង​ប្រទេស ​​ដែល​មាន​គោល​បំណង​ដូចខាងក្រោម៖

អានបន្ត