All posts by UYFC Administrator

សហភាពសហពន្ធ័យុវជនកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅស្នាក់ការកណ្តាល សហភាពសហពន្ធ័យុវជនកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា ដែលនឹងត្រូវចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ចិន-អាស៊ាន លើកទី២ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងការជួបសំណេះសំណាលនេះ ដែលគឺមានទាំងអតីតប្រតិភូយុវជនទាំង៧រូប ដែលចូលរួមកាលពីឆ្នាំ២០១៣ និងប្រតិភូឆ្នាំ២០១៤ ចំនួន១០ រូប ដែលត្រៀមចូលរួមក្នុងកម្មវិធីលើកទី២នេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីវប្បធម៌ចិន-អាស៊ាននេះ គឺជាការបង្ហាញចំណងពីមិត្តភាព សាមគ្គីភាព រវាងសមាគមចិន-អាស៊ាន ជាមួយសមាគម កម្ពុជា-ចិន និងផ្លាស់ប្តូរវប្បធម៌ប្រពៃណី រវាងយុវជន និងយុវជន ដែលចូលរួមសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

06
ក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើរឲ្យយុវជនទាំងអស់ ត្រូវជឿជាក់លើខ្លួនឯង ជឿជាក់លើគ្នាទៅវិញទៅមក ក្នុងនាមប្រតិភូតំណាងកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងការបង្ហាញពីវប្បធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា ទៅលើឆាកអន្តរជាតិ ជាពិសេសការបង្ហាញពីមោទនភាពជាជាតិខ្មែរ ព្រោះពេលនេះជាឱកាសរបស់យើងដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី និងបង្កើនកិត្យានុភាពរបស់ប្រទេស។

05 04 03 02

ឯកឧត្តមហ៊ុនម៉ានីអញ្ចើញចូលរួមកម្មវិធីផ្តល់មួកសុវត្ថិភាព នៅបឋមសិស្សវល្លិស

ឯកឧត្តមហ៊ុនម៉ានីអញ្ចើញចូលរួមកម្មវិធីផ្តល់មួកសុវត្ថិភាពដល់សិស្សានុសិស្សសាលាបឋមសិស្សវល្លិសព្រឹកថៃ្ងទី៥ ខែ មិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងកម្មវិធីផ្តល់មួកសុវត្ថិភាពបន្ថែមចំនួន១៤៩មួកដល់សិស្សានុសិស្សសាលាបឋមសិស្សវល្លិស ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯក ឧត្តម ពៅ ម៉ាលី អគ្គលខា ធិការ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៏ផ្លូវគោក និងលោក គឹប បញ្ញ នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំកម្ពុជា ។ អានបន្ត

សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ

ការពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៤នេះ សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ យុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ” ភោជនីយដ្ឋាន វិមានមង្គល, ក្រុងសៀមរាប ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនូវ សេចក្តីកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត ស្ថាប័នជាដៃគូ និងស្ថាប័នដែលពាក់ព័ន្ធ សមាជិកសមាជិកា និងយុវជនស្ម័គ្រចិត្ត សហភាព អានបន្ត