ក្នុងបេសកកម្មរាជធានីខេត្តដំបូងក្នុងឆ្នាំ២០១៩ យើងបានទៅដល់ប្រាសាទបន្ទាយឆ្មារដែលជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់របស់ខេត្តបន្ទាយមានជ័យ ក៏ដូចជាសក្តានុពលទេសចរណ៍របស់កម្ពុជា។ ប្រាសាទបន្ទាយឆ្មារមានប្រវត្តិជាប្រាសាទដែលត្រូវបានកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសជូនដល់បុត្រារបស់ព្រះអង្គដែលបានលះបង់អាយុជីវិតក្នុងសង្រ្គាមជាមួយទ័ពចាម។ ប្រវត្តិសាស្ត្រនេះជាមេរៀនសម្រាប់យុវជនបន្តវេនទាំងអស់ អោយប្រឹងប្រែង តស៊ូ និងហ៊ានលះបង់ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាជន និងការពារបូរណភាពរបស់ប្រទេសជាតិ។
នៅជុំវិញប្រាសាទបន្ទាយឆ្មារ មានប្រាសាទរណបចំនួន ៩គឺ ប្រាសាទតាប្លាំង ប្រាសាទតាព្រហ្ម ប្រាសាទតាណែម ប្រាសាទសំណាងតាសុខ ប្រាសាទតាគុំ ប្រាសាទចិញ្ចឹមត្រី ប្រាសាទតាអ៊ឹម ប្រាសាទយាយជូ និងប្រាសាទមេបុណ្យ។
បច្ចុប្បន្ន ប្រសាទបន្ទាយឆ្មារកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោម និងស្ថិតក្រោមការការពារ អភិរក្ស និងជួសជុលជាបន្តបន្ទាប់។ យើងខ្ញុំ សូមលើកទឹកចិត្តក្នុងការទស្សនា និងសិក្សាស្វែងយល់ពីប្រាសាទបន្ទាយឆ្មារនេះដោយផ្ទាល់។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ចម្ងាយ ៦៨គីឡូម៉ែត្រពីស្រុកសិរីសោភ័ណ)។
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/Mission25-1024x667.jpg?resize=600%2C391)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/IMG_8965-1024x682.jpg?resize=600%2C400)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/IMG_8983-e1547730496123-682x1024.jpg?resize=600%2C901)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/DSC09096-1024x600.jpg?resize=600%2C352)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/DSC09051-e1547730545353-683x1024.jpg?resize=600%2C900)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/DSC09372-1024x683.jpg?resize=600%2C400)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/DSC09169-1024x683.jpg?resize=600%2C400)
![](https://i0.wp.com/www.uyfc.org/wp-content/uploads/2019/01/DSC09277-1024x683.jpg?resize=600%2C400)