ក្នុងកម្មវិធីបិទ ការប្រកួតពានរង្វាន់ក្នុងសាល សហភាពសហព័ន្ធយុវជនកម្ពុជា លើកទី១ ឆ្នាំ២០១៤

ចូលរួមអបអរសាទរ ជាមួយក្រុមកីឡាករទាំងអស់ដែលបានចូលរួម ការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាមកដល់ពេលនេះ គឺពិតជាបង្ហាញយ៉ាងច្បាស់ពីវិន័យរបស់អ្នកទាំងអស់គ្នាដែលឆ្លុះបញ្ចាំងអំពី ការតស៊ូ ពីកម្លាំងសាមគ្គី និងភាពស៊ីសង្វាក់ គ្នានៃការងារជាក្រុមរបស់អ្នកទាំងអស់គ្នា។ ក្នុងកម្មវិធីបិទ ការប្រកួតពានរង្វាន់ក្នុងសាល សហភាពសហព័ន្ធយុវជនកម្ពុជា លើកទី១ ឆ្នាំ២០១៤ ពហុកីឡាដ្ឋានជាតិ អូឡាំពិក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ អានបន្ត

កម្មវិធីវេទិកាយុវជន និងភាពជាអ្នកដឹកនាំ លើប្រធានបទ “យុវជន និងការ អភិវឌ្ឍប្រកបដោយចីរភាព”

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា មានប្រសាសន៍ថា វេទិកា​យុវជន និង​ភាពជា​អ្នកដឹកនាំ លើ​ប្រធានបទ “​យុវជននិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” នេះ ទើបតែ​លើក​ទី​១ ធ្វើ​នៅ​កម្ពុជា​។នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តមក៏បាន​ចែករំលែក​នូវ បទពិសោធន៍​ចំណេះដឹង ដល់​ក្រុមយុវជននៅក្នុង​វ​ទិ​កា​នោះ​ផងដែរ​។

អានបន្ត

កម្មវិធីបើកបវេសនកាលថ្មី និងប្រគល់អគារជួសជុលឡើងវិញដោយរោងចក្រផលិតស្រាបៀរកម្ពុជា (Cambodia Brewery)

ការផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើការ​ពង្រីកការ​អប់រំ​កុមារ​តូច ការពង្រីក​ឱកាស​ទទួល​សេវា​អប់រំ​មធ្យមសិក្សា​ និង​ក្រោយ​មធ្យមសិក្សា​ តាម​រយៈ​បន្ត​អនុវត្ត​គោលការណ៍​ភាព​ជា​ដៃ​គូ ឱ្យ​បាន​កាន់​តែ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ និង​មាតាបិតាសិស្ស​ ក្នុងការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់វិស័យ អានបន្ត

ប្រវត្តិបុណ្យអ៊ុំទូក

ពិធីបុណ្យអ៊ុំទូក មានតាំងពីបូរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ។ ហេតុអ្វីបានជាគេរៀបចំពិធីបុណ្យអ៊ុំទូក?
បុណ្យអ៊ុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន រួមមាន៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យយើងពីដើម ចែងថា ៖ នៅសម័យអង្គរនាគ្រឹស្តសករាជសតវត្សទី១២ ក្នុងកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ អានបន្ត

វប្បធម៌ចែករំលែក រួបរួមសាមគ្គីគ្នា

សូមថ្លែងអំណរគុណដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សហការ ជាមួយមន្រ្តីរាជការ បុគ្គលិកសិក្សា និស្សិត វិទ្យាស្ថានភាសាបរទេស និងនិស្សិតទាំងអស់ នៃសាកល វិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលបានរៀប ចំពិធីសប្បុរសធម៌ ដើម្បីយកថវិកាទៅ ជួយឧបត្ថម្ភដល់ កុមារក្រីក្រ និងកុមារកំព្រានៅតាមខេត្តនានា និងអ្នកជំងឺ នៅតាម មន្ទីរពេទ្យមួយ ចំនួនក្នុង រាជធានីភ្នំពេញ។ ទឹកប្រាក់ដែលបានពីកម្មវិធី សប្បុរសធម៌ លើកទី៥ និងនៅសល់ពីការ ធ្វើការបរិច្ចោគជូននិស្សិតក្រីក្រ និងអ្នកជំងឺនៅមន្ទីរ កុសមៈ នឹងត្រូវប្រើប្រាស់ដើម្បីទិញ អំណោយចំនួន ១៤០សម្រាប់ អានបន្ត