កម្មវិធីវេទិកាយុវជន និងភាពជាអ្នកដឹកនាំ លើប្រធានបទ “យុវជន និងការ អភិវឌ្ឍប្រកបដោយចីរភាព”

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា មានប្រសាសន៍ថា វេទិកា​យុវជន និង​ភាពជា​អ្នកដឹកនាំ លើ​ប្រធានបទ “​យុវជននិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” នេះ ទើបតែ​លើក​ទី​១ ធ្វើ​នៅ​កម្ពុជា​។នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តមក៏បាន​ចែករំលែក​នូវ បទពិសោធន៍​ចំណេះដឹង ដល់​ក្រុមយុវជននៅក្នុង​វ​ទិ​កា​នោះ​ផងដែរ​។

​            ឯកឧត្តម បាន​មានប្រសាសន៍ថា​៖នេះ​ជា​វេទិកា​មួយ​ដ៍​មាន​សារៈសំខាន់ ក្នុងការ​ផ្តល់ឱកាស​ដ​ល់ យុវជន​ជួបជុំគ្នា ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង​ដល់​គ្នា ដូចជា​បទពិសោធន៍ភាពជា​អ្នកដឹកនាំ និង ការងារ​ជោគជ័យ​រប​ស់​ខ្លួន នៅក្នុង​វិស័យ​ឯកជននិង​សហគ្រិន​វ័យក្មេង ឬ​ការងារ​ដទៃ​ថែមទៀតដូចដែល​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា បាន​កំពុង​ធ្វើ​សព្វថ្ងៃ ។​

​ ឯកឧត្តម ហ៊ុន ម៉ា​នី បានបញ្ជាក់ថា៖ យុវជន គឺជា​ធនធាន​ដ៍​សំខាន់របស់​កម្ពុជា ដែល​បាន​ចូលរួម​ស្តាប់ នូវ​បទពិសោធន៍ និង​ការងារដែល​ទទួលបាន​ជោគជ័យ ពី​សំណាក់​សហគ្រិន​វ័យក្មេង ក្នុង​ការធ្វើ​អាជីវកម្មរបស់ខ្លួន ហើយ​ភាពជា​អ្នកដឹកនាំ ត្រូវ​ចេញ ពី​ការចូលរួម​ធ្វើកិច្ចការងារ​សង្គម​ជាច្រើន និង​បង្ហាត់បង្រៀន​ដល់​យុវជន ឲ្យ​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ  ធ្វើជា​មូលដ្ឋាន​ល្អ នៅពេល​អនាគត​របស់​ពួកគេ​៕
តាមប្រសាសន៍លោក ប៉ិច ប៉ូ​ឡែ​នប្រធានសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បាន​បានឱ្យដឹង ថា​៖វេទិកា​ពិភាក្សា នៅថ្ងៃនេះ ផ្តោតលើ​បញ្ហា​ការអប់រំ យុវជននិង​បញ្ហា​សេដ្ឋកិច្ច រួមទាំង​ការពិភាក្សា បញ្ហា​បរិស្ថាន​ផងដែរ ។ជាមួយគ្នា​នោះដែរ យុវជន ធ្វើការ​ពិភាក្សា និង​ធ្វើការ​ផ្លាស់ប្តូរ នូវបទពិសោធន៍​រវាង​គ្នា ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

កម្មវិធី​វេទិកា​យុវជន និង​ភាពជា​អ្នកដឹកនាំ លើ​ប្រធានបទ “​យុវជន និង​ការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ​បាន​ប្រារព្ធ​ឡើងនៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​កូរ៉េរៀបចំ​ដោយ​សភា​យុវ​ពាណិជ្ជករ អន្តរជាតិ​កម្ពុជា (JCI Cambodia)នា​រសៀល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤​និង​មាន​សិស្ស និស្សិត ពាណិជ្ជករ តំណាង​មកពី​អង្គការ សង្គម​ស៊ីវិលចូលរួម​ប្រមាណ ៣០០ នាក់ ។