ប្រវត្តិបុណ្យអ៊ុំទូក

ពិធីបុណ្យអ៊ុំទូក មានតាំងពីបូរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ។ ហេតុអ្វីបានជាគេរៀបចំពិធីបុណ្យអ៊ុំទូក?
បុណ្យអ៊ុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន រួមមាន៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យយើងពីដើម ចែងថា ៖ នៅសម័យអង្គរនាគ្រឹស្តសករាជសតវត្សទី១២ ក្នុងកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ អានបន្ត

វប្បធម៌ចែករំលែក រួបរួមសាមគ្គីគ្នា

សូមថ្លែងអំណរគុណដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សហការ ជាមួយមន្រ្តីរាជការ បុគ្គលិកសិក្សា និស្សិត វិទ្យាស្ថានភាសាបរទេស និងនិស្សិតទាំងអស់ នៃសាកល វិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលបានរៀប ចំពិធីសប្បុរសធម៌ ដើម្បីយកថវិកាទៅ ជួយឧបត្ថម្ភដល់ កុមារក្រីក្រ និងកុមារកំព្រានៅតាមខេត្តនានា និងអ្នកជំងឺ នៅតាម មន្ទីរពេទ្យមួយ ចំនួនក្នុង រាជធានីភ្នំពេញ។ ទឹកប្រាក់ដែលបានពីកម្មវិធី សប្បុរសធម៌ លើកទី៥ និងនៅសល់ពីការ ធ្វើការបរិច្ចោគជូននិស្សិតក្រីក្រ និងអ្នកជំងឺនៅមន្ទីរ កុសមៈ នឹងត្រូវប្រើប្រាស់ដើម្បីទិញ អំណោយចំនួន ១៤០សម្រាប់ អានបន្ត

កំណែទម្រង់ប្រព័ន្ធអប់រំនៅព្រះរាជាណាចក្រកម្ពុជា

នៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិលើកទី២ កាលពីថ្ងៃទី ១៣-១៤ ខែតុលា កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្តែងនូវការគាំទ្រ និងកោតសរសើរ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានសម្រេចចិត្តចូលរួមប្រឡងសាជាថ្មី។

អានបន្ត

សារចូលរួម ព្រះរាជពិធីគម្រប់ខួប ២ឆ្នាំ នៃការយាងចូលទីវង្គតរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ

សារចូលរួម ព្រះរាជពិធីគម្រប់ខួប ២ឆ្នាំ នៃការយាងចូលទីវង្គត របស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ សូមអញ្ជើញចូលរួម ធ្វើអភិវន្ទនកិច្ចឧទ្ទិស បួងសួងដល់ វត្ថុស័ក្តិសិទ្ធិទូទាំងចក្រវាឡ សូមប្រោសប្រទានពរ សេរីមង្គលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដើម្បី អានបន្ត

ក្នុងឱកាសឆ្នាំសិក្សា ២០១៤-២០១៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានផ្តល់ជំនួយសម្រាប់ឧបត្ថម្ភកុមារក្រីក្រ

ក្នុងឱកាសឆ្នាំសិក្សា ២០១៤-២០១៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានផ្តល់ជំនួយសម្រាប់ឧបត្ថម្ភកុមារក្រីក្រ តាមរយៈអង្គការផ្ទះបាយកុមារ ក្នុងនោះមានសម្ភារៈសម្រាប់ការសិក្សា និងអាហាររូបត្ថម្ភមួយចំនួនដូចជា៖

  • សៀវភៅសរសេរ‬ ២៤០ក្បាល
  • ខ្មៅដៃ‬ ១០០ដើម, ប៉ិច ២០០ដើម, ជ័រលុប ១០០ដុំ, ប្រដាប់ខួង ១០០គ្រឿង
  • អង្គរ‬ ២៥០គ.ក្រ សម្រាប់បង្រ្គប់អាហារកុមារដល់បំណាច់ឆ្នាំ២០១៤នេះ
  • ស្ករស ៥០គ.ក្រ, ប្រេងឆា ២ធុង = ៣៤គ.ក្រ, សាប៊ូ ៥កញ្ចប់ = ២៥គ.ក្រ, មីយើង ១០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ។

ជាការពិតណាស់ តាមរយៈប្រធានអង្គការផ្ទះបាយកុមារនេះ លោកបានកត់សំគាល់ឃើញថា ពួកគេប្រឈមមុខទៅនឹង កង្វះអាហារូបត្ថម្ភសំរាប់ទ្រទ្រង់រាងកាយ ព្រោះតែបរិភោគអាហារគ្មានជីវជាតិ ពួកគេពិតជាឃ្លានខ្លាំងណាស់ នៅពេលក្រោកពីដំណេកពេលព្រឹក និងបាននាំគ្នាបរិភោគ ដោយក្ដីរំភើប ។ ក្នុងសកម្មភាពនេះ បច្ចុប្បន្ន លោកង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានខិតខំស្វះស្វែងរកការជួយឧបត្ថម្ភពី សប្បុរសជននានា ដើម្បីទិញម្ហូបអាហារផ្ដល់ ឱ្យពួកគេបានហូបជាបន្ដបន្ទាប់ ព្រោះថាជា រៀងរាល់ព្រឹកមានកុមារប្រហែលជាងមួយ រយនាក់បានមកទទួលទានអាហារនៅទីនេះ ។ ក្រៅពីទទួលទានអាហារពេលព្រឹក លោកក៏បានផ្ដល់កន្លែងបត់ជើង តូចបត់ ជើងធំ និងងូតទឹកសំអាតខ្លួននៅទីនោះទៀតផង ។ លោកគិតថា ពួកគេទាំងអស់ពិតជាគួរឱ្យ មានការអាណិតអាសូរយ៉ាងខ្លាំង ។

ដោយមើលឃើញនូវភាពលំបាករបស់អង្គការផ្ទះបាយកុមារ និងដើម្បី ចូលរួមចំណែក ក្នុងគោលនយោបាយ សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងយកចិត្ត ទុកដាក់ចំពោះកុមារកំព្រា និងកុមារអនាថាគ្មានទីពឹង ដែលកំពុងរស់ នៅក្នុងស្ថានភាពលំបាក ជាពិសេសប្អូនៗ កុមារ បានគិតគូរ និងផ្តល់ជំនួយ ឧបត្ថម្ភជាសម្ភារៈ ជាថវិកាក្តី ដល់អង្គការផ្ទះបាយកុមារ ដើម្បីជួយកុមារ ឮទាំងនោះដែលកំពុងជួបប្រទះបញ្ហាប្រឈមនានា ក្នុងនោះមានកុមារក្រីក្រ កំព្រា គ្មានផ្ទះសម្បែង រើសអេដចាយ សុំទាន ដើម្បីអោយពួកគេបានចូល ហូបអាហារ សំរាក ងូតទឹក លេង អាន រៀន សរសេរ ដើម្បីអោយពួកគេបាន ផ្លាស់ប្តូរជីវិតថ្មី រស់នៅក្នុងសង្គមមួយដែលមានភាពថ្លៃថ្នូរ ក្នុងស្មារតីខ្មែរ តែមួយ អនាគតតែមួយ។