កំណែទម្រង់ប្រព័ន្ធអប់រំនៅព្រះរាជាណាចក្រកម្ពុជា

នៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិលើកទី២ កាលពីថ្ងៃទី ១៣-១៤ ខែតុលា កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្តែងនូវការគាំទ្រ និងកោតសរសើរ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានសម្រេចចិត្តចូលរួមប្រឡងសាជាថ្មី។

ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ប្អូនៗម្នាក់ៗ គ្រប់ៗរូប គប្បីមានមោទនភាពនឹងអះអាង ដោយខ្លួនឯងថា “ខ្ញុំមិនបានចុះចាញ់ ហើយថែមទាំងខិតខំកាន់តែខ្លាំងឡើងដើម្បីអនាគតរបស់ខ្ញុំ”។ សូមប្អូនៗជួបនឹងជ័យជំនះ និងកម្លាំងខ្លាំងក្លា ទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះ អនាគតរបស់ខ្លួន។