ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន

នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូយុវជនសហភាពសហព័ន្ធ​យុវជន​កម្ពុជា ទៅសួរសុខទុក្ខនិស្សិត​កម្ពុជា​ចំនួន ៤៣​ នាក់ ដែលកំពុងបន្តការសិក្សានៅក្នុងសាកល​វិទ្យាល័យ​សញ្ជាតិ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណៈ​រដ្ឋប្រជាមានិតចិន ដើម្បីសាកសួរសុខទុក្ខ ស្តាប់​​លទ្ធផលនៃការសិក្សា និងស្តាប់សំណូមពរ។

ពិធីគោរពវិញ្ញាណក្ខន្ទ និងបង្សុកូលឧទ្ទិសកុសលជូនដល់ជងរងគ្រោះ

ពិធីគោរពវិញ្ញាណក្ខន្ទ និងបង្សុកូលឧទ្ទិសកុសលជូនដល់ជងរងគ្រោះ​ និងយុទ្ធជន ដែលបានពលីជីវិតក្នុង បុព្វហេតុជាតិមាតុភូមិក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមករាឆ្នាំ២០១៥ ក្រោមអធិបតីភាព​ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ អានបន្ត →

យុទ្ធនាការ Ice Bucket Challenge

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ បាននាំយកថវិកា ដែលបានមកពីការធ្វើយុទ្ធនាការ Ice Bucket Challenge ទៅប្រគល់ជូន មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីបន្តសកម្មភាពមនុស្សធម៌របស់ ក្នុងការជួយព្យា បាលដល់កុមារកម្ពុជា។ ហើយថវិកាដែលយកមកប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ភា អានបន្ត →

ស.ស.យ.ក. យកអំណោយទៅចែកជូនកុមារប្រមាណ៣០០នាក់ នៅអង្គការផ្ទះបាយកុមារ

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយ ទៅឧបត្ថម្ភដល់អង្គការផ្ទះបាយកុមារ ដើម្បីបន្តសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ក្មេងៗ ទីទ័លក្រ គ្មានទីពឹងដែល បានដើរ រើសអេតចាយនៅតាម គំនរសំរាមមួយចំនួននៅ ក្នុងទីក្រុងភ្នំពេញ។ បើតាមប្រសាសន៍របស់លោក ង៉ូវ ឈីវ បាន និយាយថា ជារៀងរាល់ថ្ងៃនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ក្មេងៗ ទីទ័លក្រគ្មានទីពឹងដែល បានដើររើសអេតចាយនៅតាម គំនរសំរាមមួយ អានបន្ត →

ឯកឧត្តម ហ៊ុន ម៉ានី បានអនុញ្ញាត ឱ្យប្រតិភូយុវជនកម្ពុជា ដែលត្រៀមខ្លួន ទៅចូលរួមកម្មវិធីសន្និសិទយុវជនគំរូអាស៊ាន (YMAC) នៅប្រទេសសឹង្ហបុរី អញ្ជើញចូលជួប សម្តែងការគួរសម

នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានអនុញ្ញាត ឱ្យប្រតិភូយុវជនកម្ពុជា ដែលត្រៀមខ្លួន ទៅចូលរួមកម្មវិធីសន្និសិទយុវជនគំរូអាស៊ាន (YMAC) នៅប្រទេសសឹង្ហបុរី អញ្ជើញចូលជួប សម្តែងការគួរសម និងសុំអនុសាសន៍សំខាន់ នាទីស្នាក់ការកណ្តាលសហភាពសហព័ន្ធ យុវជនកម្ពុជា។ អានបន្ត →