ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន

នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូយុវជនសហភាពសហព័ន្ធ​យុវជន​កម្ពុជា ទៅសួរសុខទុក្ខនិស្សិត​កម្ពុជា​ចំនួន ៤៣​ នាក់ ដែលកំពុងបន្តការសិក្សានៅក្នុងសាកល​វិទ្យាល័យ​សញ្ជាតិ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណៈ​រដ្ឋប្រជាមានិតចិន ដើម្បីសាកសួរសុខទុក្ខ ស្តាប់​​លទ្ធផលនៃការសិក្សា និងស្តាប់សំណូមពរ។