ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល សហភាពសហព័ន្ធ យុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤

នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះ នៅទីលានក្នុងសាល នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅ៨:៤៥នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបើកកម្មវិធីការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល សហភាពសហព័ន្ធ យុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំ២០១៤នេះ គឺមិនត្រឹមតែបង្កើត ឱកាសឲ្យយុវជនរបស់យើងយកចិត្តទុក ដាក់លើសុខភាពរបស់ខ្លួន និងជៀសវាងអំពើអបាយមុខតែប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសឲ្យ យុវជនស្គាល់គ្នា ពង្រឹងចំណងមិត្តភាព និងស្មារតីសាមគ្គីភាព។

ប្រជុំបូកសរុបសកម្មភាពការងារ រយៈពេល៩ខែដើមឆ្នាំ២០១៤ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបន្ទាយមានជ័យបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយមោះមុត និងជំនះឧបសគ្គទាំងឡាយដើម្បីពង្រឹង និងពង្រីកនូវ អង្គការចាត់តាំង របស់ខ្លួន។ ឯកឧត្តម សាន វឌ្ឍនា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានថែ្លងនៅការប្តេជ្ញាខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយ មោះមុត និងជំនះឧបសគ្គ ទាំងឡាយដើម្បីពង្រឹង និងពង្រីកនូវអង្គការចាត់តាំងរបស់ខ្លួន ក៏ដូចជាការខិតខំបំពេញ ការងារដើម្បីជួយយុវជននៅក្នុងខេត្តរបស់ខ្លួន ឲ្យទទួលបាននូវឱកាសផ្សេងៗ រួមទាំងឱកាស បន្តការសិក្សា តាមរយៈ គម្រោងអាហារូបករណ៍ និងឱកាសចូលរួមនៅក្នុងកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ។ អានបន្ត

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជា មួយគ្រូ…

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជា មួយគ្រូ បង្គោលស្ម័គ្រចិត្តដែលកំពុងជួយបង្រៀនបំប៉នដល់សិស្សានុសិស្សត្រៀមប្រលងយកសញ្ញាបត្រទុតិយភូមិ លើកទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។ អានបន្ត

មជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ មានរៀប ចំកម្មវិធីរាត្រី ១ ២ ៣ ដើម្បីសប្បុសធម៌

នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ មានរៀប ចំកម្មវិធីរាត្រី ១ ២ ៣ ដើម្បីសប្បុសធម៌ ដែលផ្តួចផ្តើម ឡើង ដោយសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ក្នុងគោលបំណង រៃអង្គាសថវិកា សម្រាប់ការសាងសង់ថ្នាក់រៀន និងបណ្ណាល័យដល់កុមារ ក្រីក្រនៃអង្គការ TARAMANA ។ អានបន្ត

គណៈកម្មាធិការជាតិសុវត្តិភាពចារចរណ៍ផ្លូវគោក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ក្រោមការឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក

ដោយមើលឃើញស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានអត្រាខ្ពស់បណ្តាលមកពី កត្តាផ្សេងៗ គណៈកម្មាធិការជាតិសុវត្តិភាពចារចរណ៍ផ្លូវគោក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ក្រោមការឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក បានរៀបចំសិក្ខាសាលាលើកកំពស់ការយល់ដឹងស្តីពី អានបន្ត