មជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ មានរៀប ចំកម្មវិធីរាត្រី ១ ២ ៣ ដើម្បីសប្បុសធម៌

នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ មានរៀប ចំកម្មវិធីរាត្រី ១ ២ ៣ ដើម្បីសប្បុសធម៌ ដែលផ្តួចផ្តើម ឡើង ដោយសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ក្នុងគោលបំណង រៃអង្គាសថវិកា សម្រាប់ការសាងសង់ថ្នាក់រៀន និងបណ្ណាល័យដល់កុមារ ក្រីក្រនៃអង្គការ TARAMANA ។02

សូមបញ្ចាក់ថា នាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចូលរួមយុទ្ធនាការ Ice Bucket Challenge ដើម្បីប្រមូលថវិកាជួយ ដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់អង្គការ តារ៉ាម៉ាណា ផងដែរ ដែលតាមរយៈ យុទ្ធនាការនេះ មហាគ្រួសារសហភាពសហព័ន្ធយុវជន កម្ពុជាទូទាំងប្រទេស។

រាត្រីសប្បុរសធម៌ដ៏មានអត្ថន័យក្នុងពេលនេះគឺពិតណាស់ជាការចូលរួមមួយយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់អ្នកដែលកំពុងខ្វះខាត ពិសេសប្អូនៗក្មួយៗ កុមារដ៏គួរឲ្យស្រឡាញ់នៃអង្គការ TARAMANA ក្នុងការបន្តការសិក្សារបស់ខ្លួន។ វត្តមានដ៏សប្បុរសរបស់អ្នកទាំងអស់គ្នា គឺជាការលើកទឹកចិត្តដ៏ប្រពៃមួយ និងផ្តល់ក្តីសង្ឃឹមដល់កុមារក្រីក្រដែល កំពុងជួបប្រទះការខ្វះខាត ដើម្បីមានថ្នាក់រៀន និងសាលារៀនបាន សមរម្យ ក្នុងគោលដៅកសាង អនាគតរបស់ប្អូនៗក្មួយៗ ទាំងនេះ បន្ថែម ពីលើអ្វីដែលជាការអប់រំនៅក្នុងប្រព័ន្ធនៅតាមបណ្តាសាលារៀនរបស់រដ្ឋ។ យើងគប្បីចងចាំថា ក្តីសង្ឃឹមរបស់កុមារទាំងនេះហើយ ដែលជាផ្នែកមួយ នៃក្តីសង្ឃឹមរបស់ប្រទេសជាតិទាំងមូលនាពេលអនាគត។
ការដែលយុវជនយើងបានវិនិយោគនូវកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងថវិការបស់ខ្លួនចំពោះកុមារក្រីក្រទាំងអស់នេះ គឺជាការសរ បញ្ជាក់ពីការវិនិយោគមួយដ៏ធំធេងសម្រាប់កម្ពុជានាពេល អនាគត។ កុមារទាំងអស់នេះហើយដែលជាកោសិកានៃអនាគតរបស់ប្រទេសកម្ពុជា ជាអ្នកបន្តវេនពីយើងទាំងអស់គ្នា ទោះបីជាពួកគាត់មកពីប្រភព ណាក៏ដោយ ប្រសិនបើពួកគាត់មិនទទួលបាននូវការថែទាំ និងការយក ចិត្តទុកដាក់នោះទេ ពិតប្រាកដណាស់ វានឹងបង្កើតជា ផលវិបាកសង្គម មួយក្នុងរយៈពេលវែង។

ការចូលរួមពីសំណាក់យើងទាំងអស់គ្នា គឺជាការចូលរួមចំណែក និងបំពេញបន្ថែមយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធដើម្បី ធ្វើឲ្យស្ថានភាពសុខមាលភាព កុមាររបស់យើង កាន់តែប្រសើរឡើងឆាប់រហ័ស តាមទិសដៅនានា ដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងសម្រេចឲ្យបាន ជាពិសេស គឺគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ឆ្នាំ ២០១៥ (CMDGs – Cambodia Millennium Development Goals 2015)។