វត្តមាន​ប្រទីប​នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជាជាលើក​ទី​១​

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

«វត្តមានប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក »

សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនដំណឹង​ដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និង​សាធារណជន​អោយ​បាន​ជ្រាប​ថា នៅក្នុ​ង​ឆ្នាំ២០១៨នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​​ចូល​រួម​ជាវត្តមាន​​លើកទី១ នូវ​ប្រទីប​នៃសហភាពសហព័ន្ធយុវជន​កម្ពុជា ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែល​នឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១៤កើត ដល់ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។  

អានបន្ត

កម្មវិធី «គ្រាប់​ពូជ​ដើម្បី​អនាគត» រក​ឃើញ​យុវជន​ជ័យ​លាភី ១០​រូប​ទៅទស្សនកិច្ច​សិក្សា​នៅប្រទេសចិន

យុវជនជ័យលាភី ១០ រូប ត្រូវបាន​ជ្រើស​រើសចូល​រួម​កម្មវិធី «គ្រាប់ពូជ​ដើម្បី​អនាគត» នាថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុង​ប៉េកាំង និងទីក្រុង​សិន​ជិន សាធារណរដ្ឋ​ប្រជាមានិតចិន។ ក្នុងឆ្នាំនេះ បេក្ខជន​ដែល​ជាសមាជិក សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ឆ្លងកាត់​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធីសំណេរ និង​បកស្រាយ​ផ្ទាល់​មាត់​ក្រោម​ប្រធានបទ «តើ​យុវជន​​ត្រូវ​ត្រៀម​ខ្លួនរបៀបណា​ក្នុងបរិបទ​សេដ្ឋកិច្ច​ឌីជីថល?»។

អានបន្ត

ជយោ កម្ពុជា​បាន​បំបែក​​កំណត់​ត្រា​​​ ទូក​ង វែង​​ជាង​​គេលើ​​ពិភពលោក

អំបាញ់មិញនេះ គណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរ​សាទរ​កម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧.៣ ម៉ែត្រ”។


អានបន្ត

ថ្ងៃស្អែកនេះ​ កម្ពុជានឹងកាន់កាប់​ឯតទគ្គកម្ម​​​ពិភព​​លោក​ថ្មី​មួយ​ទៀត​​

កំណត់ត្រាពិភពលោកថ្មី ដែលជាទូកងវែងជាងគេលើពិភពលោកនឹងត្រូវបានគណៈកម្មការ Guinness World Records មកធ្វើការវាយតម្លៃ​នៅថ្ងៃស្អែក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ អានបន្ត

ស.ស.យ.ក ចូល​រួម​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី ៦៥ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៨

ក្នុងឱកាសខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៨ នៃព្រះរាជា​ណាចក្រ​កម្ពុជា សហភាព​សហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ​ជា​ឱឡារិកទិវាបុណ្យជាតិ​ដ៏អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្ត​លើក​ស្ទួយ​វីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម​​នៃព្រះរាជ​បូជនីយ​កិច្ចរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បាន​​តស៊ូរំដោះកម្ពុជា​ឲ្យទទួល​បាន​ឯករាជ្យពេញលេញពី​អាណា​និគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

 

រូបភាព៖ សហការី​
អានបន្ត