ស.ស.យ.ក. បង្ហាញសមាសភាពក្រុមប្រឹក្សាត្រួតពិនិត្យ និងវិន័យ ដែលមាន ឯកឧត្តម ឌី វិជ្ជា ជាប្រធាន

បន្ទាប់ពីបានសម្រេចអោយមានការបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃកន្លងមក ថ្ងៃនេះ សមាសភាពនៃក្រុមប្រឹក្សា ចំនួន១០រូប  និងក្រុមលេខាធិការដ្ឋានចំនួន  ០៣រូប  ត្រូវបានតែងតាំងជាផ្លូវការ  ដែលក្នុងនោះមានលោក  ឌី វិជ្ជា  ជាប្រធាន។ 

មានប្រសាសន៍បន្ទាប់ពីការតែងតាំងនោះ  លោក  ឌី  វិជ្ជា  បានលេីកឡេីងថា “មនោសញ្ចេតនា គឺមនោសញ្ចេតនាដែលយើងតែងតែមាន តែម៉ោងការងារ គឺយើងត្រូវតែគោរព និងអនុវត្តការងាររបស់ខ្លួនប្រកបដោយវិន័យ និងមានភាពទទួលខុសត្រូវ។”

គួរបញ្ជាក់ផងដែរថាក្រុមប្រឹក្សានេះមានតួនាទីត្រួតពិនិត្យភាពអសកម្ម ព្រមទាំងពង្រឹង និងដាក់វិន័យ ដល់សកម្មភាពរបស់សមាជិក សមាជិកាទំាងឡាយណាដែលប្រាសចាកពីលក្ខន្តិកាៈ  និងបទបញ្ជាផ្ទៃក្នុង របស់សហភាពសហព័ន្ធយុវជនកម្ពុជា៕