ស.ស.យ.ក. ​រៀបចំពិធីអបអរសាទរខួបលើកទី ៤១

សេចក្តីជូនដំណឹងស្ដីពី៖
«ពិធីអបអរសាទរខួបលើកទី ៤១ នៃកំណើត​សហភាព​សហព័ន្ធ​យុវជនកម្ពុជា០២ ធ្នូ​ ១៩៧៨-០២​ ធ្នូ ២០១៩»

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយសជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក នឹងរៀបចំ ពិធីអបអរសាទរខួបលើកទី៤១ នៃការបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជារំលឹកដល់បុព្វហេតុនៃការករកើត​ និងដំណើរវិវឌ្ឍដ៏ជោគជ័យរបស់ស្ថាប័ន​នេះ​ក្នុងបុព្វ​ហេតុ​សង្គមជាតិ​ និងមាតុភូមិនាពេលកន្លងមក។ ពិធីអបអរសាទរខួបលើកទី៤១ ​នេះ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ​ និងទីកន្លែងដូចខាងក្រោម៖

កម្មវិធីពេលព្រឹក​

កាលបរិច្ឆេទ៖

ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩

ទីតាំង និង​ពេលវេលា៖ 

ម៉ោង ៧:៣០ ព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក

អធិបតីភាព៖     

 ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

សមាសភាពអ្នកចូលរួម៖

១) តំណាងអង្គទូតនានាប្រចាំ​ព្រះរាជាណាចក្រកម្ពុជា

២) ភ្ញៀវកិត្តិយសជាតិ​ និងអន្តរជាតិ

៣)​ ​តំណាងស្ថាប័ននីតិបុគ្គល និង

៤)​​ សមាជិក សមាជិកា ស.ស.យ.ក ទូទាំងរាជធានីខេត្ត ​ សរុបប្រមាណ ៩០០០នាក់ ។ 

កម្មកម្មវិធីពេលរសៀល (ការប្រគំតន្ត្រី)

កាលបរិច្ឆេទ៖

ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩

ទីតាំង និង​ពេលវេលា៖ 

ម៉ោង ៤:៣០ រសៀល នៅវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ

អធិបតីភាព៖     

ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា

សមាសភាពអ្នកចូលរួម៖

១) ភ្ញៀវកិត្តិយសជាតិ​ និងអន្តរជាតិ

២) សមាជិក សមាជិកា ស.ស.យ.ក ទូទាំងរាជធានីខេត្ត សរុបប្រមាណ ១៦០០០នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមយកព័ត៌មានពី​ព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។ វត្តមានរបស់លោក លោកស្រី អ្នកនាង កញ្ញា ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មវិធីខាងលើនេះ។ 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ លោកស្រី ដារ៉េត រ៉ូហ្សាលីន តាមរយៈលេខទូរស័ព្ទ ០៨១ ៨​២០ ០៨១ ឬកញ្ញា យុទ្ធ ស្រីរ័ត្ន តាមរយៈលេខ  ០១០ ៣៦២ ៣៩០។ 

សូមអរគុណ!