ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសវិធានការ ក្នុងការអនុវត្តវិស្សមកាលមុនកាលកំណត់ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២០ ដោយបានណែនាំឲ្យ អាណាព្យាបាល និងសិស្សានុសិស្ស អនុវត្តការររៀនពីចម្ងាយតាមប្រព័ន្ធអេឡិកត្រូនិក (E-Learning) ក្នុងពេលឈប់សម្រាកនៅផ្ទះ។ ខាងក្រោមនេះជា មធ្យោបាយក្នុងការចូលរៀនតាមOnline។
តាមរយៈ BEEP ( សម្រាប់សិស្ស ថ្នាក់ទី៧ ទី៨ និងទី៩ )
សម្រាប់សិស្ស ថ្នាក់ទី៧ ទី៨ និងទី៩ អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ ដូចខាងក្រោម៖
១៖ ចូលទៅកាន់តំណរ beep.moeys.gov.kh ដោយប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័រ។
២៖ ជ្រើសរើសមុខវិជ្ជាសិក្សា ក្នុងចំណោមមុខវិជ្ជាទាំង១១ដោយឥតគិតថ្លៃ។
តាមរយៈប្រព័ន្ធ E-learning (សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២)
សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ៖ ប្អូនៗសិស្សានុសិស្សអាចស្វ័យសិក្សាជាមួយសាស្រ្តចារ្យលើមុខវិជ្ជាសំខាន់ៗ ចំនួន៦ រួមមាន៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ តាមមធ្យោបាយចំនួន៣៖
តាមប្រព័ន្ធ E -School Cambodia ( សម្រាប់ថ្នាក់ទី១ ដល់ទី១២)
ជាមួយគ្នានេះ ប្អូនៗសិស្សានុសិស្សគ្រប់កម្រិត ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ អាចសិក្សាតាមរយៈ ប្រព័ន្ធE-School Cambodia ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ សូមអានការណែនាំបន្ថែមតាមរយៈសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖