សេចក្តីជូនដំណឹង​​ស្តីពី​កម្មវិធី​ប្រគំ​តន្រ្តី​ “៧មករា ខ្ញុំ៤០ឆ្នាំ”

សហភាពសហព័ន្ធយុវជន​កម្ពុជា សូមជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា សមាជិក សមាជិកា អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​អោយបាន​ជ្រាបថា សហភាព​​សហព័ន្ធយុវជន​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រគំតន្រ្តី “៧មករា ខ្ញុំ៤០ឆ្នាំ” ដើម្បី​ចូលរួមអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

កាលបរិច្ឆេទ៖    
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩

វេលាម៉ោង៖
០៥:០០ នាទីល្ងាច ដល់ម៉ោង ១០:០០ នាទីយប់

ទីតាំង៖
បរិវេណទីតាំងសួនច្បារ ខាងមុខវត្តបុទុមវត្តី ។

សេចក្តីដូចបានជម្រាបជូនខាងលើ គឺជាការជូនដំណឹង និងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយសេរី ដោយសប្បាយរីករាយ និងរាំកម្សាន្តទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព និងក្នុងនាមជា​មហាគ្រួសារខ្មែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ លោក ទិត ច័ន្ទតារា តាមរយៈទូរស័ព្ទលេខ ០៩៦ ៩៩៩ ៣៩ ៣៣ ឬ ០១២​ ៣៣៧ ០០២៕

សូមអរគុណ!