ចង់ដឹងទេ​ថា មាន​នរណា​ខ្លះ​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្ដិការណ៍ 40kmទៅកាន់ប្រវត្ដិសាស្រ្ដ?​

រហូតមកដល់ពេលនេះយើងឃើញថាមានសារធារណៈជនជាច្រើនរយនាក់បានធ្វើការចុះឈ្មោះចូលរួមព្រឹត្ដិការណ៍នេះកាន់តែច្រើន ដែល​រួម​មាន​ទាំង​ សិល្បៈករ សិល្បៈការនី កីឡាករ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត  សមាជិកសមាជិកា ស.ស.យ.ក និង​បងប្អូនសាធារណៈជន​ទូទៅ​ផង​ដែរ។​


ព្រឹត្ដិការណ៍​ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្ដិសាស្រ្ដ គឺជា​ព្រឹត្ដិការណ៍ដែលរៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជនកម្ពុជា ដែល​មាន​គោល​បំណង​ផ្ដល់​ជាវេទិកា​ដល់យុវជន​ឲ្យចេះរួបរួមគ្នាក្នុងគ្រា​លំបាក និងគ្រាសុខសាន្ដ ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូច​ជា​កម្រិត​នៃការតស៊ូ ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ជាក់ស្ដែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្ដិសាស្រ្ដ តាម​រយៈការ​ធ្វើ​ដំណើរ​​ថ្មើរ​​ជើង​​រួម​គ្នា​​នៅ​លើ​​គន្លង​​ផ្លូវ​ដែល​​មាន​ចង្ងាយ​​ ៤០គីឡូម៉ែត្រ។​


 

តើអ្នកទាំងអស់គ្នាចង់រួមដំណើរ ឆ្លងកាត់ឧបសគ្គជាមួយអាយដលរបស់អ្នកដែល ឬទេ? ដូច្នេះ​កុំឲ្យ​ឱកាស​ដ៏កម្រនេះ​កន្លង​ផុត​ទៅអោយ​សោះ។​​

ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើង​ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​បរិវេណ​ ​ស្រុក​ស្នួល ខេត្តក្រចេះ ដែលតាម​​ការ​​​គ្រោង​​ទុក សហភាព​​​សហព័ន្ធ​យុវជន​កម្ពុជារំពឹងថា​នឹងមាន​ការ​​ចូល​រួម​​​ពី​សំណាក់​យុវជន និង​មហាជនចំនួន​​​ប្រមាណ ៥០០​នាក់។

 




ទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ ដែលលោកអ្នកអាចធ្វើការទាញយក​ ពាក្យសុំចូលរួម និងលក្ខន្ដិកៈផ្សេងៗតាមរយៈតំណនេះ www.bit.ly/2OsgjHW ឬធ្វើការទំនាក់ទំនងមកកាន់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការកណ្តាល ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ​២៤ ផ្លូវ ​២២៨​ កែង ​៥៥​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំ​ពេញ ឬទូរស័ព្ទលេខ០១០ ៥៥៥ ៩៨៧០១៥ ២៩៣ ៣៩៩ (សម្រាប់​ការចូល​រួម និងពាក្យសុំចូលរួម)​ ឬទៅកាន់​​ទូរស័ព្ទលេខ ០៩៦ ៩៩៩ ៣៩៣៣ (សម្រាប់ផ្នែកទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ) ឬតំណ​គេហទំព័រ http://www.uyfc.org/40km-into-history/

តោះនាំគ្នាចុះឈ្មោះទាំងអស់គ្នា!! នៅចាំដល់ណាទៀត!​ ស្វែងរកអាយដល​របស់លោក​អ្នកតាមរយៈការចូលរួម​ស្វែងយល់អំពី​ប្រវត្ដិសាស្រ្ដ និងការ​ទទួល​បានបទ​ពិសោធន៍ថ្មី។

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍