ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​​ចេះ​រួបរួម​​គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ​ស្វែង​​យល់ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​​នៃការ​តស៊ូ​ ​ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ​រួមជាមួយ​​ការស្វែងយល់​បន្ថែម​​ពីប្រវត្តិសាស្ត្រ​តាម​​រយៈ​​ការ​ធ្វើដំណើរ​ថ្មើរជើង​​រួមគ្នា​​នៅលើគន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០គីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍​​នេះ គឺធ្វើ​ឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្និតស្នាល និងប្រកប​ដោយ​ភារតភាព ដែលក្នុងនោះ​យុវជនទាំងអស់​ត្រូវបាន​​លើក​ទឹក​ចិត្ត​អោយ​មាន​សកម្មភាព​កសាង​​ក្រុម (Team Building) ការដើររួមគ្នា​ ច្រៀង​ចម្រៀង​រួមគ្នា ការ​ចំអិន​​អាហាររួមគ្នា ការបោះ​ជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការ​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់​ខ្លួន ក៏ដូចជាការច្រៀង រាំ​កម្សាន្តផ្សេងៗ។

ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើង​ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅ​ក្នុង​​បរិវេណ​ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ដែលតាម​គ្រោងទុក សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា រំពឹង​ថានឹងមាន​ការ​​ចូល​រួម​​ពី​សំណាក់​យុវជន និង​មហាជន​​​ប្រមាណ៥០០​នាក់។

ដើម្បីធានា​បាននូវ​ការប្រព្រឹត្ត​ទៅ​ដោយ​រលូន​​នៃព្រឹត្តិការណ៍ ​អ្នក​ចូល​រួម​​ទាំងអស់​នឹងត្រូវ​បាន​​បែង​ចែក​​ជា​ក្រុម​ ហើយ​​ត្រូវ​ធ្វើ​ដំណើរ​​នៅលើដង​​ផ្លូវ​មួយ​​ដែល​មាន​ចម្ងាយ ៤០គីឡូម៉ែត្រ(សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រ​សម្រាប់​នារី។​ តាម​ការ​កំណត់ ដំណើរ​នេះ​ត្រូវ​ចំណាយ​អស់​ថិរវេលា​​ប្រមាណ ២ថ្ងៃ ១យប់ និង ​មួយ​ថ្ងៃ​ទៀត​សម្រាប់​ការ​បោះជំរំ​​នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍ ២ធ្នូ។

 

ការចូលរួម

ព្រឹត្តិការណ៍នេះ​នឹងបើកអោយមានការចូលរួមពីគ្រប់មជ្ឍដ្ឋានដែលក្នុងនោះ យុវជន ​និង មហាជន​​​​ដែលមានបំណង​ចូលរួម​ត្រូវ​មាន​អាយុ​ចន្លោះពី ១៨ ទៅ៤៥ឆ្នាំ មាន​កាយ​សម្បទា​​រឹងមាំ មានសុខភាព​ផ្លូវ​ចិត្ត​ប្រក្រតី គោរពតាមបទបញ្ជា ផ្ទៃក្នុង​នៃ​ព្រឹត្តិការណ៍ ដោយ​ឆ្លង​កាត់​ការ​វិនិច្ឆ័យ និង​ការ​សម្ភាស​​ផ្ទា​ល់​មាត់​ពីក្រុម​ការងារ​រៀបចំ។ បន្ទាប់​ពី​ទទួល​​បាន​​ភាព​​ជោគ​ជ័យ នៃ​ការ​​វិនិច្ឆ័យ និង​ការ​​សម្ភាស​​រួចរាល់ អ្នក​​ចូល​រួម​​​ត្រូវ​មាន​​​ឆន្ទៈ​​ក្នុង​​ការ​​បង់វិភាគទាន​ចូលរួម​ដូចតទៅ៖

ប្រាក់កក់ នឹងប្រគល់ជូនអ្នកចូលរួមវិញ ក្រោយចប់កម្មវិធីដរាបណាអ្នកចូលរួមទាំងអស់បានអនុវត្តពេញលេញនូវបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់ព្រឹត្តិការណ៍តាមការព្រមព្រៀងជាមុន។

 ដើម្បីចូលរួម


ដំណាក់កាលទី១៖
បំពេញពាក្យយកមកដាក់នៅនៅស.ស.យ.ក អោយបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
ដំណាក់កាលទី២៖ ឆ្លងកាត់ការសម្ភាស និងបង់ប្រាក់សម្រាប់ការចូលរួម
ដំណាក់កាលទី៣៖ ចូលរួមការហ្វឹកហាត់ជាក្រុមតូចៗ
ដំណាក់កាលទី៤៖ ចេញដំណើរសម្រាប់ការដើរ 40km ទៅកាន់ប្រវត្តិសាស្រ្តព័ត៌មានពិស្តារ

ទំនាក់ទំនង

សហភាពសហព័ន្ធយុវជនកម្ពុជាស្នាក់ការកណ្តាល ដែលមាន អាសយដ្ឋាន៖ ផ្ទះលេខ​២៤ ផ្លូវ​២២៨ កែង​៥៥​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំ​ពេញ

​លេខ​ទូរសព្ទ ០១០ ៥៥៥ ៩៨៧ ឬ ០១៥ ២៩ ៣៣ ៩៩ (សម្រាប់ការចូលរួម និង ពាក្យសុំចូល​រួម)​
លេខ​ទូរសព្ទ ០៩៦ ៩៩៩ ៣៩៣៣ (សម្រាប់​ផ្នែក​ទំនាក់ទំនង​សាធារណៈ និងផ្សព្វផ្សាយ)៕

 

អត្ថបទទាក់ទងនឹងព្រឹត្តិការណ៍៖

»»»» ចង់ដឹងទេ​ថា មាន​នរណា​ខ្លះ​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្ដិការណ៍ 40kmទៅកាន់ប្រវត្ដិសាស្រ្ដ?​
»»»» តោះ! ចង់ដឹងទេថា តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បី ចូលរួមព្រឹត្តិការណ៍ 40km ទៅកាន់ប្រវត្តិសាស្រ្ត?

»»»» វីដេអូកិច្ចសម្ភាសជុំវិញព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្ររបស់ស្ថានីយ៍ទូរទស្សន៍ CNC