ពិធីបំពាក់ហង្សសក្តិ និងបួងសួងសុំសេចក្តីសុខ នៅរូបសំណាកព្រះវិស្ណុ ប្រាសាទអង្គរវត្ត អានបន្ត
ពិធីបំពាក់ហង្សសក្តិ និងបួងសួងសុំសេចក្តីសុខ នៅរូបសំណាកព្រះវិស្ណុ ប្រាសាទអង្គរវត្ត អានបន្ត
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រសិទ្ធនាមថាជាព្រ
សូមអញ្ជើញចូលរួមព្រឹត្តិការ
ក្នុងឱកាសឆ្នាំសិក្សា ២០១៤-២០១៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានផ្តល់ជំនួយសម្រាប់ឧបត្ថម្ភកុមារក្រីក្រ តាមរយៈអង្គការផ្ទះបាយកុមារ ក្នុងនោះមានសម្ភារៈសម្រាប់ការសិក្សា និងអាហាររូបត្ថម្ភមួយចំនួនដូចជា៖
ជាការពិតណាស់ តាមរយៈប្រធានអង្គការផ្ទះបាយកុមារនេះ លោកបានកត់សំគាល់ឃើញថា ពួកគេប្រឈមមុខទៅនឹង កង្វះអាហារូបត្ថម្ភសំរាប់ទ្រទ្រង់រាងកាយ ព្រោះតែបរិភោគអាហារគ្មានជីវជាតិ ពួកគេពិតជាឃ្លានខ្លាំងណាស់ នៅពេលក្រោកពីដំណេកពេលព្រឹក និងបាននាំគ្នាបរិភោគ ដោយក្ដីរំភើប ។ ក្នុងសកម្មភាពនេះ បច្ចុប្បន្ន លោកង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានខិតខំស្វះស្វែងរកការជួយឧបត្ថម្ភពី សប្បុរសជននានា ដើម្បីទិញម្ហូបអាហារផ្ដល់ ឱ្យពួកគេបានហូបជាបន្ដបន្ទាប់ ព្រោះថាជា រៀងរាល់ព្រឹកមានកុមារប្រហែលជាងមួយ រយនាក់បានមកទទួលទានអាហារនៅទីនេះ ។ ក្រៅពីទទួលទានអាហារពេលព្រឹក លោកក៏បានផ្ដល់កន្លែងបត់ជើង តូចបត់ ជើងធំ និងងូតទឹកសំអាតខ្លួននៅទីនោះទៀតផង ។ លោកគិតថា ពួកគេទាំងអស់ពិតជាគួរឱ្យ មានការអាណិតអាសូរយ៉ាងខ្លាំង ។
ដោយមើលឃើញនូវភាពលំបាករបស់អង្គការផ្ទះបាយកុមារ និងដើម្បី ចូលរួមចំណែក ក្នុងគោលនយោបាយ សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងយកចិត្ត ទុកដាក់ចំពោះកុមារកំព្រា និងកុមារអនាថាគ្មានទីពឹង ដែលកំពុងរស់ នៅក្នុងស្ថានភាពលំបាក ជាពិសេសប្អូនៗ កុមារ បានគិតគូរ និងផ្តល់ជំនួយ ឧបត្ថម្ភជាសម្ភារៈ ជាថវិកាក្តី ដល់អង្គការផ្ទះបាយកុមារ ដើម្បីជួយកុមារ ឮទាំងនោះដែលកំពុងជួបប្រទះបញ្ហាប្រឈមនានា ក្នុងនោះមានកុមារក្រីក្រ កំព្រា គ្មានផ្ទះសម្បែង រើសអេដចាយ សុំទាន ដើម្បីអោយពួកគេបានចូល ហូបអាហារ សំរាក ងូតទឹក លេង អាន រៀន សរសេរ ដើម្បីអោយពួកគេបាន ផ្លាស់ប្តូរជីវិតថ្មី រស់នៅក្នុងសង្គមមួយដែលមានភាពថ្លៃថ្នូរ ក្នុងស្មារតីខ្មែរ តែមួយ អនាគតតែមួយ។
សូមអញ្ជើញចូលរួមធ្វើ អភិវន្ទនកិច្ចឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទូទាំងចក្រវាឡ សូមប្រោសប្រទានពរសេរីមង្គលថ្វាយ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដើម្បីទ្រង់គង់ប្រថាប់ដោយសុខ ក្សេមក្សាន្តនាទីស្ថានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។ អានបន្ត