ស.ស.យ.ក. អរគុណបងប្អូនដែលបានចូលរួមញ៉ាំងឲ្យពិធីបុណ្យអុំទូកស្អាត និងសប្បាយរីករាយ

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបសំណេះសំណាលថ្លែងអំណរគុណដល់បងប្អូនអ្នកសម្អាតទីធ្លាសាធារណៈចន្លោះម៉ោង ១២យប់ ដល់ម៉ោង ៧ព្រឹក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ការជួបសំណេះសំណាលថ្លែងអំណរគុណ នេះត្រូវបានធ្វើឡើង នាពេលព្រឹកព្រលឹម បន្ទាប់ពីបងប្អូនបានបញ្ចប់ភារកិច្ច ដោយត្រូវបានចែកចេញជាបីទីតាំងផ្សេងៗគ្នាដែលទីតាំងទីមួយនៅខាងមុខសួនវត្តបុទុមវត្តី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ទីតាំងទីពីរនៅសួនច្បារមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដឹកនាំដោយ លោក សាយ សំអាល់ អនុប្រធានស.ស.យ.ក. និងទីតាំងទីបី នៅសួនច្បារក្បែរសណ្ឋាគារសុខា ដែលដឹកនាំដោយ លោកស្រី ដាំ ដារិនី អនុប្រធាន ស.ស.យ.ក.។

មានប្រសាសន៍ពេលជួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំរបស់ ស.ស.យ.ក. បាននាំយកនូវសារថ្លែងអំណរគុណពីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជូនដល់ បងប្អូនដែលបានលះបង់ពេលវេលាទាំងយប់ដើម្បីសម្អាតទីតាំងផ្សេងៗ ក្នុងព្រះរាជពិធី ហើយបានញ៉ាំងអោយការកំសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយភាពសប្បាយរីករាយ ក្នុងបរិយាកាសស្រស់ស្អាត និងគ្មានសំរាមពាសវាលពាសកាល។ ជាងនេះទៅទៀត យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមមិនធ្វើអោយមានសំរាម ក្នុងស្មារតីតិចៗពីគ្រប់គ្នា ដើម្បីកម្ពុជាគ្មានសំរាមរាយប៉ាយ។

ឆ្លៀតក្នុងឱកាសនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានបំពេញភារកិច្ចថែរក្សាសុខសុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរ ហើយបង្កើតបាននូវអនុស្សាវរីយ៍ប្រកបដោយភាពសប្បាយរីករាយសម្រាប់ព្រះរាជពិធីទាំងបីថ្ងៃ៕

Image may contain: 4 people, people smiling, people standing, child and outdoor
Image may contain: 7 people, people standing and outdoor
Image may contain: 2 people, people smiling, outdoor
Image may contain: 5 people, people standing, child, tree and outdoor
Image may contain: 3 people, people standing, child and outdoor
Image may contain: 5 people, outdoor
Image may contain: 4 people, people sitting, child and outdoor
Image may contain: 7 people, people standing and outdoor
Image may contain: 8 people, wedding, child, shoes and outdoor
Image may contain: 6 people, crowd and outdoor
Image may contain: 2 people, people smiling, people standing and outdoor