សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ…

សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តខេត្តកំពង់ស្ពឺ ដែលបានចំណាយ ទាំងពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តធ្វើជាគ្រូស្ម័គ្រចិត្តក្នុង ការបង្រៀនបំប៉នជូនដល់សិស្សានុសិស្សត្រៀមប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រលង ថ្ងៃទី ២៤-២៥ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ។ ទឹកចិត្ត និងកាយវិការប្រកបដោយ អត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមជាមួយក្រសួង អប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត កម្មវិធីកំណែ ទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់ យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គម កម្ពុជាឱ្យកាន់តែ រឹងមាំថែមទៀត។