សូមថ្លែងអំណរគុណដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា

សូមថ្លែងអំណរគុណដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សហការ ជាមួយមន្រ្តីរាជការ បុគ្គលិកសិក្សា និស្សិត វិទ្យាស្ថានភាសាបរទេស និងនិស្សិតទាំងអស់ នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀប ចំពិធីសប្បុរសធម៌ ដើម្បីយកថវិកាទៅ ជួយឧបត្ថម្ភដល់កុមារក្រីក្រ និងកុមារកំព្រានៅតាមខេត្តនានា និងអ្នកជំងឺ នៅតាម មន្ទីរពេទ្យមួយ ចំនួនក្នុងរាជធានីភ្នំពេញ។ ទឹកប្រាក់ដែលបានពីកម្មវិធី សប្បុរសធម៌ លើកទី៥ និងនៅសល់ពីការធ្វើការបរិច្ចោគជូននិស្សិតក្រីក្រ និងអ្នកជំងឺនៅមន្ទីរ កុសមៈ នឹងត្រូវប្រើប្រាស់ដើម្បីទិញអំណោយចំនួន ១៤០សម្រាប់ (បម្រុង១០សម្រាប់បន្ថែម) ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នក ជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុង មន្ទីពេទ្យកុមារជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។ ទឹកប្រាក់សល់ នឹងផ្តល់ជូន មន្ទីរពេទ្យគន្ធបុប្ផា។នេះជាការប្រកាន់ខ្ជាប់នូវជំហរវប្បធម៌ចែករំលែក រួបរួមសាមគ្គីគ្នា រវាងយុវជន និងយុវជន, គណៈគ្រប់គ្រង បុគ្គលិកសាស្រ្ដាចារ្យ និងនិស្សិតទាំង អស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញទាំងមូល។


អំណោយសម្រាប់ចែកជូននៅក្នុងមន្ទីពេទ្យ កុមារជាតិ ចំនួន ១៤០ អ្នកជំងឺ ដែលក្នុងម្នាក់ៗ ទទួលបាន កន្សែងពោះគោធំមួយ ទឹកដោះកៅឆៅ ១ឡូ សាប៊ូដុសខ្លួន១ដុំ និងមីយើង១ កេសតូច និងថវិកា ៥០,០០០ រៀល ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ថវិកាដែលនៅសល់ក្លឹបយុវជន កាកបាទក្រហមកម្ពុជា សមាគមនិស្សិត គណៈគ្រប់គ្រង និងនិស្សិត ទាំងអស់នៃសាកល វិទ្យាល័យភូមិន្ទ នឹងមានគម្រោងចុះសួរ សុខទុក្ខ និងចែកអំណោយ ដល់អ្នក ជំងឺដែលកំពុងសម្រាក ព្យាបាល នៅក្នុងមន្ទីរ គន្ធបុប្ផា។