ជំនួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជាចំនួន​២៩ នាក់ ដែល​នឹងទៅ​ចូលរួម​ក្នុង កម្មវិធី​នាវាយុវជន​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន (SSEAYP)

«ប្អូនៗម្នាក់ៗ គឺជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិ ដូច្នេះសូមរួមគ្នាបង្ហាញនូវសក្តានុពលរបស់យុវជន និងប្រជាជាតិយើង តាមរយៈ​ការ​បង្ហាញ​នូវសាមគ្គីភាព និងភាពចាស់ទុំ ទន់ភ្លន់ក្នុងការទំនាក់ទំនង ប៉ុន្តែរក្សាភាពម៉ត់ចត់ក្នុងកិច្ចការងារ ទៅកាន់​យុវជន​ប្រតិភូ​មកពីបណ្តា​ប្រទេស​នានា។​» នេះជា​ប្រសាសន៍​ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជាចំនួន​២៩ នាក់ ដែលនឹងទៅចូលរួមក្នុង កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ ឆ្នាំ២០១៨ នាពេលដ៍ខ្លីខាងមុខនេះ។