សេចក្តីជូនដំណឹង ស្តី​ពីភាព​រអាក់រអួល​ក្នុងការ​ទាញ​យក និង​ចុះ​ឈ្មោះ​ចូល​កម្មវិធី​ស្វ័យសិក្សា «MoEYS E-Learning»

#MoEYS #UYFC #ស្វ័យសិក្សា #MoEYSELearningApp #MoEYSApp

ក្រុមការងាររៀបចំ និងអភិវឌ្ឍ​ កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» សូមជម្រាបជូន សាធារណជន ជាពិសេសសិស្សានុសិស្ស​មេត្តាជ្រាបថា បន្ទាប់ពីត្រូវបានដាក់ដំណើរការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងមក កម្មវិធីស្វ័យសិក្សា «MoEYS E-Learning»​ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនកុះករ និងមានចំនួនអ្នកទាញយកកម្មវិធីយ៉ាងច្រើនលើសលុប ហើយបានឈរលើ​ចំណាត់ថ្នាក់ខ្ពស់ក្នុងរយៈពេលដ៏ខ្លី​ ក្នុងចំណោមកម្មវិធីផ្សេងៗទៀតក្នុងតំបន់។ ការណ៍នេះបានបង្កនូវការរាំងស្ទះចរាចរណ៍បច្ចេកទេសខ្លះៗនៃកម្មវិធី  ដែលបាន    បណ្តាលឲ្យមានភាពរអាក់រអួលមួយចំនួនក្នុងការទាញយក និងការចុះឈ្មោះចូលកម្មវិធី ដែលបើតាមការពិនិត្យ​​​​ជាក់ស្តែងបានបង្ហាញថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ត្រូវបានទាញយករហូតដល់ក្បែរ ៤ម៉ឺនដងក្នុងថ្ងៃសម្ពោធ បន្ថែមលើចំនួនអ្នកប្រើប្រាស់ជាច្រើនទៀតដែលមានស្រាប់។​

ប្រសិនបងប្អូនសាធារណជន និងសិស្សានុសិស្ស ទាំងអស់បានជួបប្រទះបញ្ហាដូចបានជម្រាបជូនខាងលើ សូមបងប្អូនមេត្តាអត់ធ្មត់ និងមានការអធ្យាស្រ័យចំពោះភាពរអាក់រអួលនេះ។ ខណៈនេះ​ ក្រុមការងារបាននឹង​កំពុងដោះស្រាយបញ្ហា ក៏ដូចជាបន្តដោះស្រាយជាបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការទាញយក និងចុះឈ្មោះឲ្យបានទាន់ចិត្ត​ ហើយធានាបាននូវ​ភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងាររៀបចំ និងអភិវឌ្ឍ កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» សូមថ្លែងអំណរគុណដល់សាធារណជន និងសិស្សានុសិស្ស​ទាំងអស់ ចំពោះការចាប់អារម្មណ៍គាំទ្រកម្មវិធីដ៏ថ្មីសន្លាង ដែលបានដាក់ដំណើរការជាផ្លូវការកាលពីម្សិលមិញនេះ។ ក្រុមការងារនឹងព្យាយាម ប្រឹងប្រែងគ្រប់លទ្ធភាព និងគ្រប់ទិដ្ឋភាពបច្ចេកទេស ដើម្បីផ្តល់ជូននូវកម្មវិធីមួយដែលមានគុណភាព និងមានអត្ថប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

សូមអរគុណ!

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» គិតគូរជាអាទិភាពក្នុងភាពជាខ្មែរ សម្រាប់អនាគតកូនខ្មែរ

ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសិស្សានុសិស្ស អ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា​ ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា សហការដាក់ដំណើរការកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។

read more

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» គឺជាបំណងប្រាថ្នារួមគ្នារបស់ក្រសួងអប់រំ​ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្លាមៗបន្ទាប់ពីកម្មវិធីស្វ័យសិក្សា​ «MoEYS E-Learning» ត្រូវបានដាក់ដំណើរការនាព្រឹកថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ​ហ៊ុន ម៉ានី បានលើកឡើងក្នុងគេហទំព័រហ្វេសប៊ុកថា «កម្មវិធីស្វ័យសិក្សា​ «MoEYS E-Learning» គឺជាបំណងប្រាថ្នារួមគ្នា​របស់ក្រសួងអប់រំយុវជន និងកីឡា​ និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២០។»

read more

ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. ចាប់ផ្តើមបេសកកម្មថ្ងៃដំបូង និងទ្រង់ទ្រាយធំ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. បានចាប់ផ្តើមបេសកកម្ម ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (SINOVAC) ទ្រង់ទ្រាយធំ តាមបណ្តាក្រសួង និងស្ថាប័ន​ថ្នាក់ជាតិ

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងស្មារតីនៃការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយ​រាជរដ្ឋាភិបាល ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) បានចាប់ផ្តើមបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់ប្រជាពលរដ្ឋ ស្របតាម​ការ​កំណត់​រ​បស់​គណៈកម្មការ​​​ចំពោះ​កិច្ចចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​​ប្រទេស។

read more

សូមជូនកម្រងចម្រៀងជ្រើសរើសពិសេសដកស្រង់ចេញពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមបណ្តាឆ្នាំកន្លងមក។​ អាល់ប៊ុម​ចម្រៀងជ្រើសរើសពិសេស «រាំវង់អង្គរសង្ក្រាន្ត» ប្រមូលផ្តុំទៅដោយបទចម្រៀងប្រពៃណីខ្មែរ ដើម្បីចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ទោះបីជាយើងកំពុងស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ពិតមែន តែយើងខ្ញុំសង្ឃឹមថា បទចម្រៀងទាំងនេះនឹងក្លាយទៅជាផ្នែកមួយជួយដល់ការបន្ថយភាពតានតឹងមួយចំនួន និងចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីពីទីកន្លែងរៀងៗខ្លួន។

សូមបងប្អូនរីករាយជាមូយបទចម្រៀងក្នុងអាល់ប៊ុមចម្រៀងជ្រើសរើសពិសេស «រាំវង់អង្គរសង្ក្រាន្ត» ជាបន្តបន្ទាប់។

១​. បទ៖ រាំវង់ស្វាគមន៍អង្គរសង្ក្រាន្ត (រាំវង់)
២​. បទ៖ សារ៉ាវ៉ាន់យុវជន (សារ៉ាវ៉ាន់)
៣. បទ៖ គោមទឹកនឹកស្នេហ៍ (ម៉ាឌីហ្សុន)
៤​. បទ៖ រាំវង់សង្ក្រាន្ត (រាំវង់)
៥​. បទ៖ រាំវង់យុវជន (រាំវង់)
៦. បទ៖ ម៉ាឌីហ្សុនសៀមរាប (បំបែកកំណត់ត្រាពិភពលោក) (ម៉ាឌីហ្សុន)
៧​. បទ៖ រាំចូកកំពឹសអង្គរសង្ក្រាន្ត (ចូកកំពឹស)
៨. បទ៖ សារ៉ាវ៉ាន់យុវជនអង្គរសង្ក្រាន្ត ស្នាមញញឹមខ្មែរ (សារ៉ាវ៉ាន់)
៩​. បទ៖ សម្រស់អង្គរ (រាំក្បាច់)
១​០. បទ៖ រាំវង់កុំភ្លេចញញឹម (រាំវង់)
[Bonus Track] បទ៖ យុវជនស្ម័គ្រចិត្តអង្គរសង្ក្រាន្
[Bonus Track] បទ៖ សម្បត្តិរដ្ឋខេមរា