ការពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៤នេះ សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ យុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ” ភោជនីយដ្ឋាន វិមានមង្គល, ក្រុងសៀមរាប ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនូវ សេចក្តីកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត ស្ថាប័នជាដៃគូ និងស្ថាប័នដែលពាក់ព័ន្ធ សមាជិកសមាជិកា និងយុវជនស្ម័គ្រចិត្ត សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបទាំងមូល ដែលជានិច្ចកាលបានបង្កើត យកចិត្តទុកដាក់ រៀបចំ និងដំណើរការយុទ្ធនាការ “សៀមរាប ផ្ទះខ្ញុំ” យ៉ាងសស្រាក់សស្រាំរយៈពេល១ឆ្នាំកន្លងមក និងទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ដូចដែលបានរាយការណ៍ ដោយឯកឧត្តម ទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

02
ខ្ញុំមើលឃើញថា យុទ្ធនាការ “សៀមរាប ផ្ទះខ្ញុំ” គឺជាយន្តការដ៏ល្អមួយ ដែលទន្ទឹម នឹងបានធ្វើឲ្យប្រសើរឡើងនូវបរិស្ថានល្អនៅតាមការដ្ឋានការងារទាំងបីរបស់ខ្លួន ដែលរួមមាន ការសម្អាតបរិស្ថានក្រុង, ពិធីដាំកូនឈើ និងសុវត្ថិភាពចរាចរណ៍ ផ្លូវគោក យុទ្ធនាការនេះបានផ្តល់ឱកាសដ៏ល្អមួយ ដល់យុវជនស្ម័គ្រចិត្ត និងការ លើកកម្ពស់សកម្មភាពស្ម័គ្រចិត្តដែលចូលរួមដោយយុវជន និងសាធារណជន រាប់ម៉ឺននាក់ ក្នុងការចូលរួមប្រកបសកម្មភាពសង្គម និងមនុស្សធម៌ បន្ថែមពី លើសកម្មភាពសិក្សាស្រាវជ្រាវរៀនសូត្រនៅក្នុងសកលវិទ្យាល័យ និងសាលា រៀន ជាបន្តបន្ទាប់នាពេលកន្លងមក។ សកម្មភាពនេះបានបង្ហាញពីស្មារតី និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម ប្រកបដោយការទទួល ខុសត្រូវ ក្នុងគោលដៅដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងឲ្យសង្គមយើង កាន់តែមានភាពប្រសើរឡើង។

04
ឯកឧត្តម បានបញ្ជាក់ទៀតថា ការចូលរួមដ៏សកម្មរបស់យុវជន នាពេលនេះ ក៏បង្ហាញពីសក្តានុពល កម្លាំងយុវជន ដែលកំពុងដុះដាលឡើងនៅក្នុងការ ដ្ឋានការងារស្ម័គ្រចិត្ត (volunteerism) និងកំណើននៃការយកចិត្តទុកដាក់ចំពោះ សកម្មភាព ចូលរួមកសាងសង្គម ក្នុងចំណោមយុវជនកម្ពុជា។ ដូច្នេះ ខ្ញុំក៏សូម យកឱកាស នេះ ធ្វើការអំពាវនាវដល់ បណ្តាញ សសយក រាជធានីខេត្ត ផ្សេងៗទៀត សូមបន្ត និងអនុវត្តគំនិតផ្តួចផ្តើមរបស់ខ្លួន ជាមួយនឹងការ ចូលរួមដ៏សកម្ម របស់យុវជន ដោយមិនមានការរើសអើងប្រកាន់ថានៈ តួនាទី និងនិន្នាកា រនយោបាយ តួយ៉ាងដូចដែល សសយក សៀមរាប កំពុងអនុវត្ត នៅក្នុងយុទ្ធនាការ “សៀមរាប ផ្ទះខ្ញុំ” នេះ។ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា សហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានកិត្តិយស និងមោទនភាពណាស់ នាពេល កន្លងមក ដែលបានរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ប្រកបដោយជោគ ជ័យយ៉ាង ត្រចះត្រចង់នាទឹកដីខេត្តសៀមរាបនេះផ្ទាល់តែម្តង។ ច្បាស់ណាស់ថា ជោគជ័យដ៏ ធំធេងនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាសមិទ្ធិផលនៃការរួមកម្លាំងសហការគ្នា ពិសេស ជាមួយសាលាខេត្តសៀមរាប អាជ្ញាធរអប្សរា និងមន្ទីរនៅជុំវិញខេត្ត ក៏ដូចជា ស្ថាប័នដៃគូ និងបុគ្គលជាច្រើន យុវជនស្ម័គ្រចិត្តនៅខេត្តសៀមរាបផ្ទាល់។ បើមិនមានការចូលរួមជាកម្លាំងសរុបដូច្នេះទេ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនអាចកើត មានឡើងបាន ឬក៏កើតហើយ តែមិនទទួលបានជោគជ័យឡើយ។
សូមជម្រាបផងដែរថា ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានចូលរួមឧបត្ថម្ភចំនួន ២លានរៀល ដល់យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ដើម្បីបន្តចលនារបស់ខ្លួនថែមទៀត ក្នុងការចូលបម្រើផល ប្រយោជន៍សង្គម ជាតិរបស់យើងអោយកាន់តែរីកចម្រើនទៅមុខទៀត។