អង្គរសង្ក្រាន្តថ្ងៃទី១

ការជួបជុំគ្នារវាងក្រុមគ្រួសារអង្គរសង្ក្រាន្តនៅភូមិវប្បធម៌ ដើម្បីបញ្ជាក់ថាពួកយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍មហាគ្រួសារខ្មែរ និងពាំនាំកិត្តិនាមរបស់កម្ពុជាទៅកាន់ពិភពលោកអោយកាន់តែល្បីរន្ទឺជាងនេះទៅទៀត។

ពួកយើងបានច្រៀងចម្រៀងរួមគ្នា បទពង្សាវតាខ្មែរ ដើម្បីបញ្ជាក់ពីសាមគ្គីភាព និងចែករំលែកក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក មុនពេលយើងរីករាយជាមួយអាហារសាមគ្គី។