សហភាពសហព័ន្ធយុវជនកម្ពុជា យុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាស្ទីក និង យុទ្ធនាការប្រទេសខ្ញុំគ្មានថង់ប្លាស្ទី

ក្រោមកិច្ចសហការរៀបចំរវាង អង្គការយូណេស្កូ ក្រសួងទេសចរណ៏ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ក្រសួងបរិស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា យុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាស្ទីក និង យុទ្ធនាការប្រទេសខ្ញុំគ្មានថង់ប្លាស្ទីក បានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៥ នៅសួនច្បារមុខវត្តបុទុមវតី ដោយមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អនុរដ្ឋលេខាធិការតំណាងក្រសួងបរិស្ថាន និងលោកស្រី Anne Lemaistre នាយិកាអង្គការយ៉ូនេស្កូប្រចាំនៅកម្ពុជា។ យុទ្ធនាការនេះដែរ គឺដើម្បីបង្វែរស្មារតីយុវជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈឲ្យចាប់អារម្មណ៏ពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទីក និងបណ្តុះវប្បធម៌ស្រលាញ់ និងថែរក្សាបរិស្ថានបៃតង តាមរយៈការអនុវត្តគោលការណ៏ (3Rs) ការកាត់បន្ថយ (Reduce) ការប្រើប្រាស់ឡើងវិញ (Reuse) និងការកែច្នៃ (Recycle)