សារស្វាគមន៍បវេសនកាលថ្មី ឆ្នាំ២០១៨ – ២០១៩

ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃជំហានឈានទៅរក​ភាព​ជោគជ័យ​របស់​ប្អូនៗ សិស្សានុសិស្ស​ទាំងអស់។ សូម​ប្អូនៗ ព្យាយាម​យក​ចិត្ត​ទុក​ដាក់ ស្តាប់​​ការ​ទូន្មាន ការ​បង្ហាត់​ប​ង្រៀន ដំបូន្មាន​របស់​លោកគ្រូ​អ្នកគ្រូ និងស្វះ​ស្វែង​ខ្លួង​ឯង​ស្វ័យ​សិក្សា​បន្ថែម​ដើម្បី​បង្កើន​ពុទ្ធិ និង​ជំនាញ​ផ្ទាល់ខ្លួន​ (ទាំងជំនាញ​មូលដ្ឋាន និងជំនាញ​ទន់)។ ដំណើរ​ជីវិត​នៃការ​អប់រំ​នេះ​ជា​ទុន​ដ៏សំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​​ខ្លួ​ន​​ឲ្យក្លាយ​​ជា​ធនធាន​​មនុស្ស​​បន្តវេន​​ប្រកប​​ដោយ​​ព្រហ្មវិហារ​ធម៌ គុណធម៌ ភាព​ស្មោះត្រង់ និងភាពជាខ្មែរ​ដែល​ស្គាល់​ច្បាស់​ពីទំនៀម​ទំលាប់ ប្រពៃណី និង​ទទួល​​ស្គាល់​សច្ចធម៌ប្រវត្តិសាស្ត្រ​ប្រកប​ដោយភាព​ជឿជាក់ ហើយបន្ត​ជឿជាក់​លើកម្ពុជា​ទោះស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

ឆ្លៀតក្នុងឱកាសនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មាតាបិតា អាណាព្យាបាល ព្រមទាំងលោកគ្រូអ្នកគ្រូ និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែលបាន​ចំណាយ​ពេលវេលា ធនធាន ក្តីស្រឡាញ់ និងការអប់រំ​ដល់អ្នកបន្តវេន​របស់យើង​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ដែលឈាន​ទៅដល់ការ​សម្រេច​គោលដៅ​មួយក្នុង​ការធានា​ឲ្យបាននូវមនសិការ​ស្នេហា​ជាតិ ​និងវឌ្ឍភាពសម្រាប់សង្គមកម្ពុជា។