គម្រោងប្រឹក្សាធនធានមនុស្ស និងការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា

គម្រោងប្រឹក្សាធនធានមនុស្ស និងការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកវគ្គបណ្តុះ​បណ្តាលរបស់ខ្លួនដល់ យុវជន​ យុវនារី ព្រមទាំងព្រះសង្ឃមកពីស្ថាប័នផ្សេងៗគ្នាលើប្រធានបទ គន្លឹះនៃការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការងារ នៅសហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការ​កណ្តាល។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺជួយតម្រង់​ទិសដល់យុវជន យុវនារីឱ្យ​ចេះរៀបចំ និងត្រៀមខ្លួនពីការស្វែងរកការងារ ពីការសម្ភាសន៍ ពីការសរសេរ CV and Cover Letter និងពីការ​រៀបចំខ្លួន​នៅពេលដែលទទួលបានការងារ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងដោយ លោក រស់ សុភា គ្រូបណ្តុះបណ្តាលស្ម័គ្រចិត្ត​របស់របស់គម្រោងប្រឹក្សាធនធានមនុស្ស និងការងារដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងវិស័យ​ឯកជន ហើយដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែកមរា ឆ្នាំ២០១៥។w