ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះសមិទ្ធផលទាំងឡាយរបស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យដែលបានអនុវត្តនាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា នៅក្នុងការ ដឹកនាំបណ្តុះបណ្តាវិជ្ជាជីវៈជូនយុវជន ជាពិសេសគឺគំនិតផ្តួចផ្តើម ក្នុងការរៀបចំឲ្យមានជាទីស្នាក់ការរបស់ខ្លួន។

ឯកឧត្តម បានថែ្លងថា សហភាពសហព័ន្ធយុវជនកម្ពុជា មិនអាចនឹងសម្រេច នូវក្តីសង្ឃឹម និងតម្រូវការរបស់យុវជនយើងគ្រប់ចំណុចនោះទេ ប៉ុន្តែក្នុង នាមជាអង្គការមហាជនប្រមូល ផ្តុំដោយមិនប្រកាន់នូវនិន្នាការនយោបាយ ផ្សេងៗ សហភាពសហព័ន្ធយុវជនកម្ពុជានឹងខិតខំ ឲ្យអស់លទ្ធភាពរួបរួម ជាមហាគ្រួសារធំមួយនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកតាមលទ្ធ ភាពរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងផ្តល់ឱកាសឲ្យយុវជន យើង អាចរីកចម្រើន និងមានភាពរឹងមាំ សាកសមជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។ សកម្មភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. រាជធានីខេត្តទាំងអស់ គួបផ្សំនឹងសកម្មភាព របស់ស.ស.យ.ក.ថ្នាក់កណ្តាល នឹងបង្ហាញជាគម្រូមួយក្នុងនាមជាយុវជន ជំនាន់ក្រោយ ក្នុងការទទួលស្គាល់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ឆន្ទៈដ៏មុះមុតទាំងនេះគឺស្តែងឡើងក្នុងស្មារតីតែមួយគត់គឺ យើងទាំងអស់ គ្នាជាខ្មែរតែមួយ មានអនាគតមួយរួមគ្នា គឺអនាគតរបស់យើងទាំងអស់គ្នា។ឯកឧត្តមបានជម្រុញអោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដែលទើប នឹងទទួលបានសេចក្តីសម្រេចអំម្បាញ់មិញនេះ ឲ្យយកចិតទុកជាចម្បង លើបីចំនុចសំខាន់ៗក្នុងនោះ៖
១. ការពង្រឹងនូវរចនាសម្ព័ន្ធរបស់ខ្លួនដែល មានសមាសភាពត្រូវប្រកប ដោយគុណភាព និងភាពស្វាហាប់ឲ្យដល់ថ្នាក់ ស្រុក ឃុំ ភូមិ និងតាមគ្រឹះ ស្ថានសិក្សា និងស្ថាប័នផ្សេងៗទៀត ដែលគណៈអចិន្រ្តៃយ៍ នឹងចេញសេចក្តីណែនាំបន្ថែមពីតួនាទី ភារកិច្ចរបស់ស.ស.យ.ក ថ្នាក់ស្រុក ឃុំ ភូមិនេះ។
២. ការពង្រឹងនូវសមាជិកស.ស.យ.ក ឲ្យបានទាំងបរិមាណ និងគុណភាព
៣. ការរៀបចំផែនការសកម្មភាព និងការអនុវត្តផែនការទាំងនេះ ដោយមាន ការ តាមដានជាប្រចំា ឲ្យស្របតាមទិសដៅការងារដែលអនុម័តដោយមហា សន្និបាតលើកទី៣ របស់សមាគមយុវជនកម្ពុជា និងទិសដៅដែលកំណត់ ដោយកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នាដើមឆ្នាំ២០១៤ កន្លងមក ហើយជាពិសេសគឺការអនុវត្តនូវទិសដៅនៃចលនាយុវជនក្នុងបុព្វហេតុភូមិ។















