ឯកឧត្តម ហ៊ុន ម៉ានី៖ “ជាងគ្រាណាៗទាំងអស់ ពេលនេះគឺ ជាពេលដែលយើងត្រូវរួបរួមគ្នាដើម្បីយកឈ្នះលើការយាយីរបស់ជំងឺកូវីដ ១៩”

នាល្ងាចថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២១​ នេះ​ ឯកឧត្តម ហ៊ុន ​ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានបង្ហាញសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកតំណាងដល់សមាជិក​ ​សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដើម្បីសម្តែងនូវសេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩​ ប្រកបដោយសមត្ថភាព ​និងភាពទទួលខុសត្រូវខ្ពស់។​ ជាងនេះទៅទៀត​ លោកបានបន្ថែមផងដែរថា​ “កត្តាជោគជ័យចុងក្រោយគឺចេញពីកិច្ចសហការ ការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។”​ ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់​ហើយការលំបាកដែលកម្ពុជាជម្នះបានកន្លងមក​មិនថាការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ឬការបញ្ចប់ព្រឹត្តិការណ៍សហគមន៍នៃការរីករាលដាលជំងឺកូវីដ១៩​ នៅកម្ពុជាកន្លងមក​ សុទ្ធតែមានភាគហ៊ុនធំរបស់ប្រជាពលរដ្ឋដែលបានចូលរួម។​

អានបន្ត

ស.ស.យ.ក. ចេញសេចក្តីណែនាំ ៥ចំណុច ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សេចក្ដីណែនាំ
ស្ដីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ដោយសង្កេតឃើញដំណើរវិវត្តន៍របស់ជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធ​យុវជនកម្ពុជាសូមធ្វើការណែនាំដល់គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ដូចខាងក្រោម៖

អានបន្ត

ស.ស.យ.ក. បន្ត”យុទ្ធនាការពលរដ្ឋល្អ”​ជាមួយនឹងការសង្កេតការណ៍ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ អ្នកសង្កេតការណ៍របស់ ស.ស.យ.ក. សរុបចំនួន ១៤៥៨ នាក់ នៅខេត្តចំនួន១៧ បានទទួលសេចក្តីសម្រេចអនុញ្ញាតពី គ.ជ.ប និងកំពុងបំពេញសកម្មភាពសង្កេតការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងសកម្ម ខណៈរាជធានី-ខេត្តផ្សេងទៀតកំពុងរៀបចំនីតិវិធីស្នើសុំ និងរង់ចាំសេចក្តីសម្រេចជាបន្តបន្ទាប់។​​ ​ផ្តើមចេញពីមនសិការនៃភាពជាគំរូរបស់យុវជន ក្នុងការចូលរួមធានាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកជាមួយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប.) ក្នុងដំណើរការសង្កេតការណ៍ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ តាមរយៈយុទ្ធនាការពលរដ្ឋល្អ។ អានបន្ត

សេចក្តីប្រកាសព័ត៌មាន «កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក»

នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល រួមជាមួយនឹងតំណាងស្ថាប័ន និងក្រុមហ៊ុនដែលជាដៃគូសហការ នៅហាងHard Rock Cafe សាខា Exchange Square Phnom Penh។  កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញប័ណ្ណសមាជិកភាពទម្រង់ថ្មីដែលរចនាយ៉ាងពិសេសប្រកបដោយភាពទាក់ទាញសម្រាប់ផ្តល់ជូនដល់​​​សមាជិក សមាជិកា រួមជាមួយនឹង កម្មវិធី App ស.ស.យ.ក. ដែលនឹងក្លាយជាបណ្តាញទំនាក់ទំនងថ្មីមួយដែលមានមុខងារផ្សេងៗបម្រើអត្ថប្រយោជន៍ដល់សមាជិក សមាជិកា ដែលជាអ្នកប្រើប្រាស់។ អានបន្ត

សិក្សា​ និងប្រជុំពីចម្ងាយ (Online class/Meeting) តាម​ZOOM

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមចែករំលែក វិធីសាស្ត្រមួយសម្រាប់បងប្អូនដើម្បីការសិក្សា និងការប្រជុំនានាពីចម្ងាយ ឬ តាម Online Class/Meeting តាមរយៈ កម្មវិធីZoom។

Zoom គឺជាវេទិកាជំនួយដល់ទំនាក់ទំនង វីដេអូសម័យទំនើប មានលក្ខណៈងាយស្រួល និងគួរឱ្យទុកចិត្តសម្រាប់ការធ្វើសន្និសីទ វីដេអូ និងសំឡេងជជែក តាមរយៈកុំព្យូទ័រ និងទូរស័ព្ទ។

Zoom គឺជាដំណោះស្រាយសម្រាប់ការធ្វើកិច្ចប្រជុំ ឬសន្និសីទផ្សេងៗដែលអាចប្រើប្រាស់ បានទូទំាំងពិភពលោក ទាំងនៅក្នុងថ្នាក់រៀន និងការិយាល័យធ្វើការ។

សូមសិក្សាពីរបៀបនៃការប្រើប្រាស់ដូចមានភ្ជាប់ខាងក្រោម៖