ការអញ្ជើញពីវិទ្យាស្ថាន US-KI, SAIS នៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក

តបតាមការអញ្ជើញពីវិទ្យាស្ថាន US-KI, SAIS នៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក លោកហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមធ្វើជាវាគ្មិនកិត្តិយស ក្នុងបទបង្ហាញមួយស្តីពីទំនាក់ទំនងកម្ពុជា ចូលរួមធ្វើជាវាគ្មិនកិត្តិយស ក្នុងបទបង្ហាញមួយស្តីពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក (Cambodia-US Relations) ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ នៅសាលសន្និសីទ Kenny Auditorium នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុងវ៉ាស៊ីងតុន។ លោក ហ៊ុន ម៉ានី ជាវាគ្មិនកម្ពុជាទី១ ដែលត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសដោយ សាកលវិទ្យាល័យ Johns Hopkins។ លោកជាវាគ្មិនមួយរូបស្ថិតក្នុងចំណោមវាគ្មិនកិត្តិយស ពិភពលោកផ្សេងៗទៀត ដែលធ្លាប់បានអញ្ជើញមកសាកលវិទ្យាល័យនេះធ្វើបទបង្ហាញ ក្នុងនោះរួមមានលោកស្រី Hilary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Hamid Kazai អតីតប្រធានាធិបតីអាហ្គានីស្ថាន លោក Donald Rumsfeld អតីត រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ។